បរទេស៖ មានមនុស្សមួយចំនួន ក្នុងពេលមានអារម្មណ៍តានតឹង ភ័យរន្ធត់ ឬស្មុកស្មាញ មិនអាចគ្រប់គ្រងខ្លួនឯងបាន ពួកគេតែងតែមានទំលាប់ ខាំក្រចក ក្តិចស្បែ...
បរទេស៖ មានមនុស្សមួយចំនួន ក្នុងពេលមានអារម្មណ៍តានតឹង ភ័យរន្ធត់ ឬស្មុកស្មាញ មិនអាចគ្រប់គ្រងខ្លួនឯងបាន ពួកគេតែងតែមានទំលាប់ ខាំក្រចក ក្តិចស្បែក ឬទាញសក់ខ្លួនឯងជាដើម។ អ្នកឯកទេសផ្នែកជម្ងឺសរសៃប្រសាទ បានពន្យល់ថា៖ "អ្នកដែលមិនអាចគ្រប់គ្រងអារម្មណ៍បាននៅពេលរំភើបរន្ធត់ ឬតប់ប្រមល់ស្មុគស្មាញ។ ពួកគេ តែងមានទំនោរកិរិយា ខាំក្រចកដៃ ឬបោចទាញសក់របស់ខ្លួន ដើម្បីរំសាយអារម្មណ៍ទាំងនោះខ្លះចេញពីខ្លួន"។
អ្នកស្រី Sara Guidry និយាយថា Kale ជាកូនប្រុសរបស់នាង ហើយគេចូលចិត្តខាំក្រចកខ្លួនឯង។ បន្ទាប់មក នាងសម្គាល់ ឃើញថា Kale មានកំទេចពណ៌សៗ លើអញ្ចាញធ្មេញរបស់គេ។ វាធ្វើអោយអ្នកស្រី Sara ដែលជាម្តាយមានការងឿងឆ្ងល់ជាខ្លាំង។ នាងក៏ត្រួតពិនិត្យមើលអញ្ចាញធ្មេញរបស់កូន ហើយក៏ប្រទះឃើញក្រចកដៃជាច្រើន នៅក្នុងអញ្ចាញធ្មេញ ទើបអ្នកស្រី Sara យកដង្កៀបចាប់ទាញក្រចកទាំងនោះចេញមក។
ដើម្បីអោយច្បាស់ថា ក្នុងមាត់កូនប្រុសលែងមានក្រចកដៃទៀតអ្នកស្រី Sara ព្យាយាមរកមើលជុំវិញបរិវេណអញ្ចាញធ្មេញទាំងមូល។ នាងឃើញបំណែកក្រចកដៃចំនួន ២៧ ទៀតកប់ ក្នុងអញ្ចាញធ្មេញ។ នាងប្រើដង្កៀបចាប់យកបំណែកក្រចកសរុបទាំងអស់ ៣១បំណែក។
សូមទស្សនាវីដេអូអំពីសកម្មភាពអ្នកស្រី Sara យកក្រចកចេញពីអញ្ចាញធ្មេញរបស់កូនគាត់៖
អ្នកស្រី Sara បានចែកចាយរឿងនេះនៅក្នុងបណ្តាញសង្គម ដើម្បីជាសារដាស់តឿនដល់ ឪពុកម្តាយផ្សេងទៀត អោយមានការប្រុងប្រយ័ត្ន ចំពោះកូនៗ ដែលចូលចិត្តខាំក្រចក។ អ្នកស្រី Sara និយាយថា៖ "ពេលមើលទៅក្នុងមាត់របស់ Kale ខ្ញុំឃើញវត្ថុសៗ តូចៗ ក្នុងអញ្ចាញធ្មេញរបស់គេ។ ខ្ញុំប្រើដង្កៀបទាញវាចេញមក ទើបឃើញថា វាជាក្រចកដៃ។ ខ្ញុំចាប់ទាញវាចេញមកបាន ៤ក្រចក ក្នុងមួយកន្លែង ហើយមួយកន្លែងទៀតមានក្រចកដល់ទៅ ២៧។ សូម្បីតែទន្តពេទ្យ ក៏មិនដែលប្រទះរឿងបែបនេះដែរ។ Kale តែងខាំក្រចករបស់ខ្លួនហើយទំពារលេងក្នុងមាត់របស់គេ។ កំទេចក្រចកបានជ្រៀតចូលក្នុងសាច់អញ្ចាញ និងប្រហោងធ្មេញរបស់កូនប្រុសខ្ញុំ។ សូមកុំអោយកូនៗ របស់អ្នកខាំក្រចករបស់គេឲ្យសោះ"៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
ការខាំក្រចកនាំអោយមានផលអាក្រក់ចំនួន ៥រយ៉ាងដូចខាងក្រោមនេះ៖
១. ឆ្លងបាក់តេរីបង្កជម្ងឺ៖ ក្រចករបស់អ្នកជាកន្លែងដែលបាក់តេរីចំរើនលូតលាស់រួមមានបាក់តេរីនៃមេរោគSalmonella និងបាក់តេរីE ដែលនៅខាងក្រោមក្រចក។
២. កើតដំបៅក្រចក៖ អ្នកខាំក្រចកងាយនិងកើតមេរោគដំបៅស៊ីក្រចកហើយរលួយជុំវិញក្រចក។ បាក់តេរីនិងពពួកអតិសុខុមប្រាណជាច្រើនអាចជ្រៀតចូលក្នុងស្បែកធ្វើអោយសាច់ជុំវិញក្រចកឡើងក្រហមហើមប៉ោងហើយមានខ្ទុះ។
៣. មេរោគHPVបង្កអោយកើតឬសស្បែកលើសាច់៖ ឬសនៅលើម្រាមដៃបង្កពីមេរោគHPV ហើយមេរោគនេះមាននៅក្រោមក្រចកដៃមនុស្ស។ ដូច្នេះវាមានអត្រាប្រឈមខ្ពស់ចំពោះអ្នកចូលចិត្តខាំក្រចក។ មេរោគHPVនិងឆ្លងចូលក្នុងមាត់ ហើយនាំអោយកើតឬសស្បែកនៅកន្លែងផ្សេងៗដូចជា៖ ក្នុងមាត់ បបូរមាត់ ម្រាមដៃជាដើម។
៤. បញ្ហាធ្មេញ៖ ធ្មេញដុះមិនស្អាតនិងមិនប្រក្រតីដោយសារមេរោគក្នុងក្រចក។ វាធ្វើអោយសាច់អញ្ចាញធ្មេញក្រហមប៉ោង ឬមានខ្ទុះជាហេតុធ្វើអោយធ្មេញដុះខុសទំនង។
៥. ប៉ះពាល់សុខភាពរាងកាយ៖ ការសិក្សាមួយបានចេញរបាយការណ៍ជាសាធារណៈក្នុងឆ្នាំនេះថាមនុស្សដែលចូលចិត្តខាំក្រចកមានរាងកាយទ្រុឌទ្រោមជាងមនុស្សដែលមិនចូលចិត្តខាំក្រចក។
អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី

COMMENTS