បរទេស៖ យុវជន និងយុវនារីក្នុងសង្គមសម័យនេះ ពួកគេសេបគ្រឿងស្រវឹង ទាំងអាយុនៅក្មេងវ័យ ផ្ទុយពីច្បាប់ ដែលបានកម្ហិតថា ក្មេងអាយុក្រោម ១៨ឆ្នាំ ហាមទទ...
បរទេស៖ យុវជន និងយុវនារីក្នុងសង្គមសម័យនេះ ពួកគេសេបគ្រឿងស្រវឹង ទាំងអាយុនៅក្មេងវ័យ ផ្ទុយពីច្បាប់ ដែលបានកម្ហិតថា ក្មេងអាយុក្រោម ១៨ឆ្នាំ ហាមទទួលទានគ្រឿងស្រវឹង។ យើងជូនកាល ប្រទះឃើញក្រុមយុវវ័យផឹកស្រវឹង ហើយពេលខ្លះពួកគេសូម្បីតែប្រពឹត្តអំពើខុសច្បាប់ទៀតផង។
ឪពុកម្តាយ ឬចាស់ទុំតែងតែអប់រំថា ក្មេងស្រីត្រូវជាសឲ្យផុតពីគ្រឿងស្រវឹងជាចម្បង ប៉ុន្តែខណៈពេលទុក្ខជាន់លើទុក្ខ អ្វីៗក៏អាចកើតឡើងដែរ។ ស្រីៗក្នុងស្ថានភាពស្រវឹងដេកដួល និងនៅតែម្នាក់ឯង គឺជាការប្រឈម និងទាក់ទាញធំបំផុត សម្រាប់ជនឆ្លៀតឳកាស ឬជនល្មោភកាម។ វាអាចឈានដល់អ្វីៗគួរឲ្យតក់ស្លត់ ឬកាន់តែអាក្រក់ជាងនេះទៅទៀត គឺការចាប់រំលោភសម្លាប់។ ភាគច្រើន គេតែងតែគិតថា ការចាប់រំលោភ គឺជាការចាប់បង្ខំ ប៉ុន្តែស្រីៗពេលស្រវឹងបាត់បង់ស្មារតី ពុំមានលទ្ធភាពក្នុងការការពារខ្លួននោះទេ។
ជាក់ស្តែងដូចក្នងករណីនេះ យុវតីស្រវឹងជោគជាំម្នាក់នេះ ដេកដួលមិនដឹងខ្លួន ត្រូវបានគេថតបង្ហោះល្បីពេញបណ្តាញសង្គម និងចែកចាយតៗគ្នាជាច្រើន។ តាមរយៈរូបភាពជាស៊េរីច្រើនសន្លឹក បាបបង្ហាញពីយុវតីរូបនេះក្នុងស្ថានភាពស្រវឹងបាត់បង់ស្មារតី និងគ្មានលទ្ធភាពគ្រប់គ្រងសកម្មភាពខ្លួនឯង។
យុវតីម្នាក់នេះ ត្រូវបានមិត្តភក្តិលេងសើច ដោយតុបតែងឲ្យនាង និងថតរូបប្លែកៗ ខុសៗគ្នាជាច្រើន ហើយថែមទាំងដាក់អម្បោស ឲ្យនាងកាន់ថតទៀតផង។ នាងបានបាត់បង់ស្មារតីដោយសារតែស្រវឹងជោគជាំ ប្រហែលជានាងពុំបានដឹងថាបានអ្វីកើតឡើងនោះទេ ប៉ុន្តែមិត្តនាងបានលេងយ៉ាងសប្បាយរីករាយ។
បន្ទាប់ពីរូបភាពជាស៊េរីច្រើនសន្លឹក ត្រូវបានគេចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក មានមតិជាច្រើន បានធ្វើការស្តីបន្ទោសទៅលើ យុវតីស្រវឹងម្នាក់នេះ ដែលបានសេបគ្រឿងស្រវឹងលើសកំណត់ និងបាត់បង់ស្មារតីគ្រប់គ្រងខ្លួនឯង។ ទោះជាយ៉ាងណា ក៏មានមតិខ្លះទៀតបានដាក់ការស្តីបន្ទោសទាំងនេះ ទៅលើមិត្តភក្តិដែលលេងសើចហួសហេតុ មិនគោរពសិទ្ធិ និងភាពជាឯកជនរបស់មិត្តខ្លួន។
គួរបញ្ជាក់ផងដែរថា អត្ថបទនេះត្រូវបានសសេរឡើង ក្នុងគោលបំណង ដាសតឿនក្រើនរឭកស្មារតីអ្នកចូលចិត្តពិធីជប់លាង ទទួលទានគ្រឿងស្រវឹង ជាពិសេសស្រីៗ សូមកុំភ្លេចខ្លួនបរិភោគគ្រឿងស្រវឹង លើសបរិមាណ ដែលខ្លួនអាចទទួលបាន៕ អត្ថបទ៖ Khmer5 News
ចុះប្រិយមិត្តវិញ ភាគីខាងណាដែរ ដែលគួររងការស្តីបន្ទោសនោះ?? ជួយប្រាប់ផង!!









COMMENTS