បរទេស៖ ការប្រទះឃើញយ៉ាងគួរឲ្យភ្ញាក់ផ្ទើលនេះ បានកើតឡើងនៅព្រលានយន្ដហោះ Kuala Lumpur International Airport។ បើយោងតាម BBC កូនកន្ធាយជាច្រើន ត្រ...
បរទេស៖ ការប្រទះឃើញយ៉ាងគួរឲ្យភ្ញាក់ផ្ទើលនេះ បានកើតឡើងនៅព្រលានយន្ដហោះ Kuala Lumpur International Airport។ បើយោងតាម BBC កូនកន្ធាយជាច្រើន ត្រូវមន្ត្រីគយម៉ាឡេស៊ីប្រចាំនៅព្រលានយន្ដហោះ រកឃើញនៅក្នុងវ៉ាលីដាក់ឥវ៉ាន់ទាំង ៥ នោះ។
សរុបកូនកន្ធាយចំនួន ៣៣០ក្បាល ត្រូវបានត្រូវមន្ត្រីគយម៉ាឡេស៊ីរកឃើញទាំងរស់នៅក្នុងរត់ពន្ធវ៉ាលី បើតាមការតម្លៃចំនួនកូនកន្ធាយអាចមានតម្លៃសរុប ២៧៧,០០០ដុល្លារ នៅក្នុងទីផ្សារងងឹត។
បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រភេទសត្វកន្ធាយទាំងនេះ ត្រូវតម្រូវឲ្យសុំច្បាប់អនុញ្ញាតត្រឹមត្រូវ ដើម្បីនាំចូលប្រទេសម៉ាឡេស៊ីបាន ប៉ុន្តែកូនកន្ធាយទាំង ត្រូវបានឈ្មួញបន្លំនាំចូល ដោយដាក់ថាជាដុំថ្ម ដឹកជញ្ចូនតាមយន្តហោះពីប្រទេសម៉ាដាហ្គាស្ការ មកចូលក្នុងប្រទេសម៉ាឡេស៊ី។
បើយោងតាមប្រភពព័ត៌មានពីក្រុមអភិរក្សសត្វព្រៃបានឲ្យដឹងថា កូនកន្ធាយចំនួន ៣២៥ គឺជាប្រភេទកន្ធាយ Indian Star ដែលជិតផុតពូជនៅប្រទេសឥណ្ឌា និងស្រីលង្កា។ ចំណែកចំនួន ៥ទៀត គឺជាប្រភេទកន្ធាយ Plowshare ដែលជិតផុតពូជនៅប្រទេសម៉ាដាហ្គាស្ការ ។
សូមទស្សនាវីដេអូខាងក្រោមនេះ៖



COMMENTS