BBC៖ ប៉ូលិសទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស បានចាប់ខ្លួនជនសង្ស័យចំនួន ១២នាក់ នៅភាគខាងកើតទីក្រុង ដោយពួកគេទាំងនោះជាប់ពាក់ទ...
BBC៖ ប៉ូលិសទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស បានចាប់ខ្លួនជនសង្ស័យចំនួន ១២នាក់ នៅភាគខាងកើតទីក្រុង ដោយពួកគេទាំងនោះជាប់ពាក់ទៅនឹងការវាយប្រហារភេរវកម្មមួយកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន នៅលើស្ពានក្រុងឡុងដ៏ ជិតផ្សារទំនើបមួយកន្លែង ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។
គួររម្លឹកផងដែរថា ក្នុងហេតុការណ៍វាយប្រហារភេរវកម្ម កាលពីថ្ងៃសៅរ៍ ទី០៣ ខែមិថុនា កន្លងទៅនេះ បានសម្លាប់មនុស្សចំនួន ៧នាក់ និង៤៨នាក់ផ្សេងទៀតរងរបួស ខណៈដែលភេរវករ ៣នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់ភ្លាមៗនៅនឹងនឹងកន្លែងកើតហេតុ៕ ផ្តល់សិទ្ធិដោយ៖ Kqube.net


COMMENTS