បរទេស៖ ថ្មីៗនេះ មានវីដេអូមួយប្លែក ដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន នាំគ្នាចាប់អារម្មណ៍ និងភ្ញាក់ផ្អើលគ្រប់ៗគ្នា។ តាមរយ...
បរទេស៖ ថ្មីៗនេះ មានវីដេអូមួយប្លែក ដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន នាំគ្នាចាប់អារម្មណ៍ និងភ្ញាក់ផ្អើលគ្រប់ៗគ្នា។ តាមរយៈវីដេអូ មានរយៈពេលជិត ១នាទី គេឃើញស្រ្តីទេសចរណ៍ ជនជាតិបរទេសម្នាក់ បានលើកបំពង់ថ្នាំជក់វៀតណាម ឡើងបឺត១ខ្សឺត និងបង្ហុយយ៉ាងឡូយ។ ប៉ុន្តែមិនបានដល់ ១០វីនាទីផង ស្ត្រីបរទេសរូបនេះ បានដាច់ផ្ងារ ដេកដួលទៅក្រោយ បាត់បង់ស្មារតីលើថ្នល់។
ជាសំណាងល្អ ត្រូវបានបុរសបរទេសនៅក្បែរនាង ជួយលើកនាងឡើងវិញ ប៉ុន្តែនាងហាក់ដូចនៅពុំមានស្មារតីល្អដូចដើមនៅឡើយ។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះបានកើតឡើងនៅប្រទេសវៀតណាម ភាគខាងជើង។ បន្ទាប់ពីវីដេអូនេះ ត្រូវបានគេបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ទទួលបានការចាបើអារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញនេះជាច្រើន ព្រមទាំងចែកចាយតៗគ្នា ក្លាយជាប្រធានបទដ៏ក្តៅកគុកមួយសម្រាប់ថ្ងៃនេះ៕ អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ៖

COMMENTS