បរទេស៖ ក្មេងប្រុសមិនស្គាល់ឈ្មោះម្នាក់បានរំខានក្មេងស្រីម្នាក់តាមបណ្ដាញសង្គម ដោយបង្ហោះរឿងអាក្រក់អាក្រីលើ ទំព័រហ្វេសប៊ុក របស់នាង។ ពេលជួបគ្នា...
បរទេស៖ ក្មេងប្រុសមិនស្គាល់ឈ្មោះម្នាក់បានរំខានក្មេងស្រីម្នាក់តាមបណ្ដាញសង្គម ដោយបង្ហោះរឿងអាក្រក់អាក្រីលើ ទំព័រហ្វេសប៊ុក របស់នាង។ ពេលជួបគ្នានៅសាលា សិស្សស្រីនោះក៏សួរដេញដោលទល់មុខគ្នាពីរឿងនោះ តែសិស្សប្រុសស្រាប់តែជះទឹកដាក់មុខនាងទៅវិញ។ ដោយទទួលរងការអាម៉ាស់មុខយ៉ាងខ្លាំងទាំងនៅក្នុងបណ្ដាញសង្គមផង និងនៅសាលាផង នាងមិនអាចទប់កំហឹងបាន ក៏វាយសិស្សប្រុសនោះតែម្តង។ ខណៈសិស្សដ៏ទៃទៀតកំពុងឈរមើលពួកគេប្រតាយប្រតប់យ៉ាងជក់ភ្នែក ស្រាប់តែនាងប្រើក្បាច់គុនអុកជង្គង់ចំមុខក្មេងប្រុសយ៉ាងដំណំ។
ការវាយគ្នានេះត្រូវបានបញ្ចប់ពេលស្ត្រីម្នាក់ដែលប្រហែលជាគ្រូនៅក្នុងសាលានោះស្ទុះទៅបំរុងអន្តរាគម។ មុននិងរត់ដេញតាមចាប់នាង គេលឺស្រ្តីនោះនិយាយថា៖ " ចាប់ក្មេងស្រីនោះភ្លាម! ក្មេងស្រីនោះជានរណា? "។ ចំណែកអ្នកឈរមើលជាច្រើនដែលឃើញហេតុការណ៍នោះ មិនតាមចាប់នាង តែបែជាឈរស្រែកហ៊ោសប្បាយទៅវិញ។
ហេតុការណ៍វាយតប់នេះបានទាក់ទាញចំណាប់អារម្មណ៍របស់ Kit Dale កីឡាករក្បាច់គុន BJJ (Brazilian Jiu-Jitsu) ហើយដោយបានការអនុញ្ញាតពីសិស្សស្រីនោះ Kit Dale ក៏បង្ហោះវីដេអូនេះក្នុង Page Facebook របស់គាត់តែម្តង។ Kit Dale និយាយថា៖ " ខ្ញុំតែងលើកទឹកចិត្តប្រជាជនអោយហ្វឹកហាត់ក្បាច់គុន វាផ្តល់ទំនុកចិត្តដល់អ្នកទោះជាដើរទៅណាមកណាក៏ដោយ។ ប្រសិនបើមានរឿងអ្វីមួយកើតឡើងហើយគ្មានផ្លូវសំរាប់រត់គេច នោះអ្នកនិងដឹងថាសិល្បៈក្បាច់គុនគឺសំខាន់ណាស់សំរាប់ការពារអ្នក។ "
ក្មេងស្រីនោះមិនមកសាលាមួយរយៈ តែក្មេងប្រុសនៅតែមករៀនធម្មតាទោះបីជាគេខៀវភ្នែកមិនទាន់បាត់ក៏ដោយ។ សង្ឃឹមថានេះជាមេរៀនមួយជួយប្រដៅគេអោយឈប់រំខានធ្វើបាបគេទៀតនៅថ្ងៃខាងមុខ៕ អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ៖

COMMENTS