បរទេស៖ បុរសម្នាក់ត្រូវបានគេថតជាប់សកម្មភាពបុរសក្បាលខូចរូបនេះ ប្រើប្រដាប់ភេទគាត់ ទៅប៉ះពីក្រោយស្រ្តីម្នាក់ ខណៈកំពុងធ្វើដំណើរលើរថភ្លើង។ ជននេះ...
បរទេស៖ បុរសម្នាក់ត្រូវបានគេថតជាប់សកម្មភាពបុរសក្បាលខូចរូបនេះ ប្រើប្រដាប់ភេទគាត់ ទៅប៉ះពីក្រោយស្រ្តីម្នាក់ ខណៈកំពុងធ្វើដំណើរលើរថភ្លើង។ ជននេះត្រូវបានគេឃើញឈរជាប់ពីក្រោយនារីរងគ្រោះ នៅលើកំណាត់រថភ្លើងមួយ ព្រមទាំងបញ្ចេញកាយវិការយាយីផ្លូវភេទ ប៉ុន្តែនារីរងគ្រោះ ហាក់ពុំបានចាប់អារម្មណ៍នឹងកាយវិការជនល្មើសទេ ដោយសារនាងកំពុងជាប់រវុល លេងឆែតជាមួយមិត្តភក្តិ។
បើទោះបីជាមានមនុស្សមួយចំនួន បានឃើញផ្ទាល់ភ្នែកនូវហេតុការណ៍ នៅលើទូររថភ្លើងនៃទីក្រុងសៀងហៃ ភាគខាងត្បូងចិន ប៉ុន្តែមិនមាននរណាម្នាក់ រួមទាំងអ្នកថតផងដែរ បានងើបឈរឡើង ប្រាប់ទៅកាន់ បុរសល្មោភកាមម្នាក់នេះ ឲ្យបញ្ឈប់សកម្មភាពយាយីផ្លូវភេទនេះឡើង។
តាមរយៈវីដេអូ គេឃើញបុរសល្មោភកាមម្នាក់នេះ ឈរចំពីក្រោយនារីវ័យក្មេង ដែលជាជនរងគ្រោះ ប្រព្រឹត្តកាយវិការ ញុលៗប្រដាប់ភេទគេ ពីក្រោយនាង។ វីដេអូនេះ ត្រូវបានបង្ហោះលើបណ្តាញសង្គមចិន ហើយត្រូវបានគេនាំគ្នាទស្សនាចំនួន ៣លាន ៣សែន ដង។
បើយោងតាមអ្នកឃើញហេតុការណ៍ បានឲ្យថា ឧប្បត្តិហេតុនេះបានកើតឡើងនៅចំពីមុខ ស្ថានីយ៍កីឡដ្ឋានក្រុងសៀងហៃ ដែលជាកន្លែងរថភ្លើខ្សែទី១ និងទី៤ ជួបគ្នា។
យ៉ាងតិចណាស់ក៏មានមនុស្សច្រើនជាងម្នាក់បានឃើញហេតុការណ៍នេះ ប៉ុន្តែពុំមាននរណាម្នាក់បានស្រែកឡើង ដើម្បីគំរាមដល់ជនល្មើសម្នាក់នេះ ក្នុងការប្រព្រឹត្តកាយវិការយាយីផ្លូវភេទ នៅទីសាធារណៈបែបនេះឡើយ។ ពុំមានភាពជាក់លាក់ណាមួយទេថា បទល្មើសនេះ ត្រូវបានរាយការណ៍ដល់មន្ត្រីមានសមត្ថិកិច្ចឲ្យបានដឹង៕ អត្ថបទរក្សាសិទ្ធិដោយ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ៖
COMMENTS