បរទេស៖ បុរសម្នាក់នេះត្រូវគេដាក់ឈ្មោះអោយថាជា "ម៉ែដោះខ្លា" ព្រោះតែការងារប្រចាំថ្ងៃរបស់គាត់នៅជាមួយសត្វខ្លាជាប្រចាំ។ គាត់ចាប់ផ្តើមម...
បរទេស៖ បុរសម្នាក់នេះត្រូវគេដាក់ឈ្មោះអោយថាជា "ម៉ែដោះខ្លា" ព្រោះតែការងារប្រចាំថ្ងៃរបស់គាត់នៅជាមួយសត្វខ្លាជាប្រចាំ។ គាត់ចាប់ផ្តើមមើលថែកូនខ្លាញីឈ្ មោះMulan តាំងពីវាមានអាយុបីខែមកម្ល៉េះ។ ការងាររបស់ Sholeh គឺមើលថែ Mulan គ្រប់ពេល ពិសេសគឺអោយទឹកនិងចំណី។ ហេតុនេះទើបគាត់មានការហូបចុកសំរាកនិងលេងជាមួយ Mulan គ្រប់ពេល។
ប្រាំពីរឆ្នាំក្រោយមក Mulan មានទម្ងន់ ១៨១គីឡូក្រាម ហើយវានៅតែលេងជាមួយ Sholeh ដូចមិត្តភ័ក្រដដែល។ សត្វខាឈ្មោះ Mulan នៅតែគួរអោយស្រលាញ់ តែពេលខ្លះនាងពិតជាគ្រោះថ្នាក់ណាស់ព្រោះសារជាតិជាសត្វពិឃាត។ ពេលខ្លះលោក Sholeh ហាក់ដូចជាប្រថុយជីវិតណាស់ក្នុងការប្រលែងលេងជាមួយខា Mulan។
លោក Sholeh បាននិយាយថា៖ "Mulan អាចខាំ ឬ ខ្ញាំមុតសាច់ដោយក្រចក។ ខ្ញុំធ្លាប់ត្រូវនាងខ្វាចត្រូវមុខ ប៉ុន្តែសំណាងល្អដែរ ព្រោះមិនត្រូវចំភ្លែកខ្ញុំ"៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
សូមទស្សនាវីដេអូខាងក្រោមនេះ៖
COMMENTS