បរទេស៖ ថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើន អំពីវីដេអូមួយ បង្ហាញពីសកម្មភាពរបស់មនុស្សជាច្រើននាក់នៅកន្លែងកើតហេតុ នាំគ្នារថតវីដេអូ ក្នុងពេលទឹក...
បរទេស៖ ថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើន អំពីវីដេអូមួយ បង្ហាញពីសកម្មភាពរបស់មនុស្សជាច្រើននាក់នៅកន្លែងកើតហេតុ នាំគ្នារថតវីដេអូ ក្នុងពេលទឹកបាក់ទ្រនប់ កំពុងហូរយ៉ាងខ្លាំង សំដៅពួកគេ។
តាមរយៈវីដេអូ គេឃើញ រថយន្តទំនើបៗជាច្រើនគ្រឿង បានឈប់ និងចតពេញលើផ្លូវ ព្រមទាំងមានអ្នកខ្លះ បានចេញក្រៅរថយន្ត ឈរសម្លឹងមើលទៅ ទិដ្ឋភាពដ៏គួរឲ្យតក់ស្លត់ នៃខ្សែទឹកហូរយ៉ាងខ្លាំង ដូចបាក់ទ្រនប់ សំដៅមកលើផ្លូវ ដែលពួកគេកំពុង ចតរថយន្ត និងឈរត្រៀបត្រាពេញផ្លូវ។ ស្រាប់តែទឹកមកដល់ គេឃើញមនុស្សប៉ុន្មាននាក់បានរត់ចាកចេញយ៉ាងលឿន រីឯរថយន្តជាច្រើនទាំងនោះ នាំគ្នាភ័យស្លន់ស្លោរ ចុចស៊ីផ្លេ «តេចតូត» លាន់ឮ ឡើងទ្រហឹង ខណៈទឹកកំពុងហូរកាត់រថយន្តរបស់ពួកគេម្នាក់ៗ៕ អត្ថបទ៖ Khmer5 News
តោះចុចទស្សនាវីដេអូខាងក្រោមនេះតែម្តង នឹងបានឃើញហេតុការណ៍នេះស្តែងៗ៖

COMMENTS