បរទេស៖ ថ្មីៗមួយនេះ មានវីដេអូមួយ បង្ហោះឡើងគណនីហ្វេសប៊ុករបស់បុរសស្បែកខ្មៅម្នាក់ឈ្មោះ "Allen Rouse Jr." ភ្ជាប់ជាសារថា "ក្មេងជ...
បរទេស៖ ថ្មីៗមួយនេះ មានវីដេអូមួយ បង្ហោះឡើងគណនីហ្វេសប៊ុករបស់បុរសស្បែកខ្មៅម្នាក់ឈ្មោះ "Allen Rouse Jr." ភ្ជាប់ជាសារថា "ក្មេងជនជាតិស្បែកសម្នាក់នេះ ពិតជាឆ្គួតហើយ"។
តាមរយៈវីដេអូ គេឃើញបុរសជនជាតិស្បែកសម្នាក់កំពុងហែលទឹក ជាមួយសត្វក្រពើយ៉ាងធំ ខណៈក្នុងដៃបុរសនោះ មានកាន់ចំណីទុកសម្រាប់បញ្ចុកក្រពើផងដែរ។ បន្ទាប់បុរសរូបនេះលោតចុះទឹកបឹង ដែលមានសត្វក្រពើនៅក្នុងនោះដែរ ធ្វើឲ្យមនុស្សមនាជាច្រើនភ្ញាកផ្អើល និងនាំគ្នាមកចោមរោមមើល សកម្មភាពយ៉ាងជិតស្និតរបស់ពួកគេទាំង ២។
ក្រៅពីហ្វូងមនុស្សទាំងនេះមានការភ្ញាក់ផ្អើល ពួកគេក៏បានស្រែកសួរទៅបុរសរូបនេះទាំងងឿយធ្ងល់ថា៖ "តើលោកមានបានជក់អ្វីទេថ្ងៃនេះ??" ហើយបុរសនោះក៏ឆ្លើយមកវិញថា "វាពិតជាមិនអីទេ"។
គួរបញ្ជាក់ផងដែរថា វីដេអូនេះ ត្រូវបានបង្ហោះកាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅនេះ មកដល់ពេលនេះចំនួនចូលទស្សនាមានជាង ៤លានដងមកហើយ៕ អត្ថបទ៖ Khmer5 News
តោះដើម្បីឲ្យឃើញជាក់ស្តែង សូមទស្សនាវីដេអូខាងក្រោមនេះ៖

COMMENTS