រាជធានីភ្នំពេញ៖ ក្រោយពីមានចំណោទបញ្ហា និងការងឿងឆ្ងល់ពីសាធារណជនជាច្រើន ពិសេសអ្នកលេងក្នុងបណ្ដាញសង្គមហ្វេសប៊ុក លើក...
ដឹងនោះ សម្តេចតេជោបានចេញសារបំភ្លឺមួយ នៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅមុននេះបន្តិច។
ការបញ្ចេញសំណេរបំភ្លឺពាក់ព័ន្ធការតែងតាំងលោក ឃឹម វុទ្ធី ជាអគ្គនាយក ទទក ថ្មី នៅរសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៧នេះ គេសង្កេតឃើញថា សម្តេចតេជោ ហ៊ុន សែន បានប្រើពាក្យសម្តីហាក់ធ្ងន់ៗបន្តិចដាក់មកលើ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ។
សំណេរនោះមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា ៖ "តើនាយករដ្ឋមន្ត្រីមានសិទ្ធិបដិសេធ សំណើរបស់រដ្ឋមន្ត្រីក្នុងការសុំតែងតាំងមន្ត្រីឬទេ?ហើយនាយករដ្ឋមន្ត្រីមានសិទ្ធិជ្រើសរើសមន្ត្រីជំនួសមន្ត្រីដែលខ្លួនមិនឯកភាពឬទេ? តើនាយករដ្ឋមន្ត្រីមានការចាំបាច់អង្គុយរង់ចាំពិគ្រោះជាមួយរដ្ឋមន្ត្រីដែលហៅទូរស័ព្ទ ៥ ដងមិនចូលឬទេ?
និងនាយករដ្ឋមន្ត្រី ពិគ្រោះយោបល់ជាមួយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈដែលជាអ្នកធ្វើសំណើតាមការស្នើសុំរបស់ក្រសួងព័ត៌មានសុំតែងតាំងលោក ខ្វៃ អាទិត្យា បន្តពីលោក កឹម គុណវឌ្ឍន៍ ដែលត្រូវនិវត្តន៍គ្រប់គ្រាន់ឬទេ? (សុំមើលលិខិតក្រសួងមុខងារសាធារណៈនិង ចំណារនាយករដ្ឋមន្ត្រី)។
តើមានគ្រាប់ភ្នែកមើលព្រះរាជក្រឹត្យដែលចែងថា ( បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា) ឬទេ បានជាម្នាក់និយាយថា កាតែងតាំងនេះចេញពីណា ? ម្នាក់ទៀតនិយាយថា បើវាមិនមែនចេញពីរដ្ឋមន្ត្រីរូបនេះ គួរតែចេញពីនាយករដ្ឋមន្ត្រីដែរ។ (សូមមើល ខេមបូ ដេលី ចេញផ្សាយថែ្ងទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧)។
បើពុំមានសំណើពីនាយករដ្ឋមន្ត្រី ព្រះមហាក្សត្រព្រះអង្គនិងមិនឡាយព្រះហស្តលេខាទេ។ សុំចងចាំកុំល្ងង់ពេក។ ពន្យល់ប៉ុណ្ណឹងគ្រប់គ្រាន់ហើយឬនៅ? ឬចាំបាច់ឲ្យខ្ញុំពន្យល់ពីច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី និងច្បាប់ផ្សេងទៀតដែលទាក់ទងដល់ការងារគ្រប់គ្រងរដ្ឋ?” ៕
ផ្តល់សិទ្ធិដោយ៖ Kqube.net
COMMENTS