បរទេស៖ ក្មេងប្រុសតូចដាក់ដៃធ្វើជាខ្មើយអោយម្តាយដែលអស់កំលាំងគេង។ រូបភាពនេះបានធ្វើអោយអ្នកនិយមប្រើអ៊ីនធឺណិតក្នុងប្រទេសចិនមានការរំភើបចិត្តជាខ្ល...
បរទេស៖ ក្មេងប្រុសតូចដាក់ដៃធ្វើជាខ្មើយអោយម្តាយដែលអស់កំលាំងគេង។ រូបភាពនេះបានធ្វើអោយអ្នកនិយមប្រើអ៊ីនធឺណិតក្នុងប្រទេសចិនមានការរំភើបចិត្តជាខ្លាំង។ រូបភាពនេះថតនៅលើរថភ្លើងក្រោមដីខ្សែទីពីរក្នុងក្រុងChengduប្រទេសចិន។
ក្មេងប្រុសដាក់ដៃទ្រាប់លើបង្កាន់ដៃអោយម្តាយគេព្រោះតែគាត់អស់កំលាំងខ្លាំង។ អ្នករួមដំណើរជាមួយដែលបានឃើញហេតុការណ៍ដ៏គួរអោយស្រលាញ់និងកក់ក្ដៅនេះនិយាយថា៖ " ដំបូងឡើយក្មេងប្រុសអង្គុយនៅចំហៀងម្តាយរបស់គេ។ ប៉ុន្តែក្រោយមកគេក៏អោយកន្លែងអង្គុយរបស់គេទៅស្រ្តីមា្នក់ដែលមានកូនតូចក្នុងរទេះអង្គុយហើយរូបគេឈរម្តង "។
រូបនេះទទួលបាន១៨០០០០Likesក្រោយពេលបង្ហោះចូលវេបសាយWeibo ហើយក៏មានអ្នកអានជាច្រើនស្រមៃចង់បានកូនល្អដូចក្មេងប្រុសនេះ។ ចំណែកអ្នកខ្លះទៀតចង់អោយក្មេងប្រុសនេះរៀបការនិងកូនស្រីខ្លួនទៀតផង ដោយសរសេរក្នុងCommentថា៖ " ជួយសួរអោយខ្ញុំថាឪពុកម្តាយក្មេងប្រុសនេះជានរណាហើយរស់នៅឯណា?។ ខ្ញុំចង់ទៅជួបឪពុកម្តាយគេហើយភ្ជាប់ពាក្យទុករៀបការជាមួយកូនស្រីខ្ញុំពេលគេធំពេញកំលោះ "៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
COMMENTS