បរទេស៖ បុរសម្នាក់អាចហូបសត្វល្អិតបំពងបានយ៉ាងច្រើនចំនួន1.23Kgក្នុងពិធីប្រកួតហូបសត្វល្អិតនៅទីក្រុងLiJiang។ បុរសនោះមានត្រកូលPeng គាត់អាចហ...
បរទេស៖ បុរសម្នាក់អាចហូបសត្វល្អិតបំពងបានយ៉ាងច្រើនចំនួន1.23Kgក្នុងពិធីប្រកួតហូបសត្វល្អិតនៅទីក្រុងLiJiang។ បុរសនោះមានត្រកូលPeng គាត់អាចហូបកណ្តូបនិងដង្កូវបំពងអស់ជាង1Kgក្នុងរយៈ ពេលមិនដល់ប្រាំនាទីផង។ គាត់បានឈ្នះរង្វាន់មាសមួយដុំទំហំ២៤ការ៉ាត់។
Pengមកពីទីក្រុងChongqing ចំណែកអ្នកផ្សេងទៀតមកពីគ្រប់តំបន់ជុំវិញប្រទេស។ ពិធីប្រកួតហូបសត្វល្អិតបំពងនេះប្រារព្ធឡើងកាលពីថ្ងៃសៅរ៍ដោយម្នាក់ៗតម្រូវអោយស្លៀកពាក់តាមប្រពៃណីបុរាណ។
ទីក្រុងLiJiangស្ថិតក្នុងខេត្តYunnanប្រទេសចិនដែលមានប្រវត្តិក្នុងការហូបសត្វល្អិតតាំងពីយូរលង់ណាស់មកហើយដូចជា៖ ដង្កូវដួង, កណ្តូប, កន្ទុំរុយ, សត្វរៃជាដើម។ ពពួកសត្វទាំងនេះជាប្រភពផ្តល់ប្រូតេអ៊ីនដ៏ល្អបំផុតអស់រយៈពេលជាច្រើនសតវត្សមកហើយ។
វេបសាយពត៌មានYunnan.cn បានអោយដឹងថាPengចូលចិត្តម្ហូបអាហារប្រចាំតំបន់Yunnanណាស់ គាត់សរសើរថាឆ្ញាញ់ស្ទើរតែគ្រប់មុខ។ អ្នកចូលរួមដ៏ទៃទៀតហាក់ដូចជាមិនសូវជឿជាក់សោះ ពួកគេបិទភ្នែកមុននិងចាប់សត្វល្អិតញ៉ាំ។ ស្រ្តីម្នាក់មកពីខេត្តGuangdongញ៉ាំបានតែ500gក៏ឈប់។ នាងនិយាយ៖ " សត្វល្អិតខ្មៅៗពិតជាពិបាកលេបណាស់ គេបំពងសត្វល្អិតទាំងនេះស្រួយពេក ហេតុនេះទើបពិបាកលេប។ ខ្ញុំធ្លាប់ញ៉ាំសត្វល្អិតដូចជាដង្កូវបំពងម្តងម្កាលដែរនៅផ្ទះ។"
ការប្រកួតនេះបានធ្វើអោយពិភពលោកចាប់អារម្មណ៍លើការហូបសត្វល្អិតជាខ្លាំង។ សូម្បីតែនៅភាគខាងលិចប្រទេសចិនដែលចាត់ទុកការហូបសត្វល្អិតជាអាហារមិនសមរម្យនោះ ប៉ុន្តែបច្ចុប្បន្នវាបានក្លាយទៅជាអាហារដ៏ពេញនិយមទៅហើយ។
ក្រុមហ៊ុនអាមេរិកដូចជាៈ EXO និង Chapul ដែលផលិតប្រូតេអ៊ីនពីសត្វចង្រិតអាចរកប្រាក់ចំណេញបានជាច្រើនក្នុងមួយឆ្នាំៗ។ ចំណែកអ្នករស់នៅក្នុងក្រុងLiJiangគិតថាការហូបសត្វល្អិតគឺគ្មានអ្វីប្លែកខុសធម្មតានោះទេ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
COMMENTS