បរទេស៖ រឿងរ៉ាវនៅក្នុងអ៊ីនធឺណិតបានធ្វើអោយអ្នកយល់ដឹងរឿងចម្លែកខុសធម្មតា និងរឿងរ៉ាវអស្ចារ្យជាច្រើនដែលយើងមិនធ្លាប់បានដឹងសោះ។ ពិតមែនហើយ! ពេ...
បរទេស៖ រឿងរ៉ាវនៅក្នុងអ៊ីនធឺណិតបានធ្វើអោយអ្នកយល់ដឹងរឿងចម្លែកខុសធម្មតា និងរឿងរ៉ាវអស្ចារ្យជាច្រើនដែលយើងមិនធ្លាប់បានដឹងសោះ។
ពិតមែនហើយ! ពេលមនុស្សប្រទះរឿងដែលពួកគេមិនធ្លាប់បានដឹង ពួកគេតែងមិនជឿហើយស្មានទៅលើរឿងផ្សេងទៅវិញ។
អ្នកភូមិដែលរស់នៅស្រុកLady Frereក្នុងអាហ្វ្រិកខាងត្បូងមានការភ្ញាក់ផ្អើលនិងភ័យខ្លាចជាខ្លាំងពេលប្រទះឃើញសត្វចម្លែកស្រដៀងមនុស្សពាក់កណ្តាល និងសត្វពាក់កណ្តាល។ ភាវៈចម្លែកនេះបានបាត់បង់ជីវិតទៅហើយ ប៉ុន្តែអ្នកភូមិជឿថាវាត្រូវបានបញ្ជូនមកភពផែនដីដោយបិសាច។
ទោះជាយ៉ាងណាក៏ក្រុមអ្នកជំនាញមកពីមជ្ឃមណ្ឌលEasttern Cape Department of Rural Development បានឆ្លើយយ៉ាងសាមញ្ញចំពោះរូបរាងខាងក្រៅនៃសត្វចម្លែកនេះ។ Dr. Mrwebiនិយាយថា៖ " យើងមិនយល់ថារូបថតទាំងនេះជារូបភាពប្រឌិតនោះទេ ប៉ុន្តែនេះជាកូនចៀមមួយក្បាលដែលទើបនិងកើតនៅស្រុកLady Frere ក្នុងអាហ្វ្រិកខាងត្បូង។ វាគ្រាន់តែជាកូនចៀមដែលមិនប្រក្រតីនិងមិនគ្រប់លក្ខណៈប៉ុណ្ណោះដែលយើងមើលទៅវាស្រដៀងនិងមនុស្សទៅវិញ។ វាមិនមែនជាមនុស្សទេ! វាជាកូនចៀមដែលងាប់តាំងពីនៅក្នុងពោះមេវាម៉្លេះគឺដោយសារមេរបស់វាឆ្លងជំងឺRift Valley Fever ក្នុងកំឡុងពេលពពោះ។"
COMMENTS