បរទេស៖ អ្នកខ្លះមើលទៅសត្វខ្លាគួរគយគន់ តែពេលពួកវាស៊ីចំណីពិតជាកាចសាហាវណាស់។ ពួកវាធ្លាប់ជាអ្នកប្រមាញ់ដ៏សាហាវនៅក្នុងព្រៃ ហេតុនេះបានជាអ្នកថែរក្...
បរទេស៖ អ្នកខ្លះមើលទៅសត្វខ្លាគួរគយគន់ តែពេលពួកវាស៊ីចំណីពិតជាកាចសាហាវណាស់។ ពួកវាធ្លាប់ជាអ្នកប្រមាញ់ដ៏សាហាវនៅក្នុងព្រៃ ហេតុនេះបានជាអ្នកថែរក្សាសួនសត្វដាក់ចំណីនៅរស់អោយវាប្រមាញ់ដូចធ្លាប់នៅក្នុងព្រៃអញ្ចឹង។
សកម្មភាពប្រមាញ់ចំណីក្នុងសួនសត្វមួយនេះក្នុងប្រទេសចិនបានធ្វើអោយក្រុមអ្នកនិយមប្រើអ៊ីនធឺណិតមានការខ្លាចរអានិងចម្លែកក្នុងចិត្តជាខ្លាំងពីរបៀបអោយចំណីខ្លារបស់ពួកគេ។ សួនសត្វChangzhouនៅភាគខាងលិចប្រទេសចិនតែងបោះសត្វពាហនៈនៅរស់ដូចជាសត្វលាជាដើមអោយខ្លាប្រមាញ់យ៉ាងពេញចិត្តក្នុងទ្រុងដែលមិនអាចទៅណារួច។ វីដេអូនេះបង្ហាញពីបុគ្គលិកធ្វើការក្នុងសួនសត្វព្យាយាមរុញសត្វលាទម្លាក់ចូលក្នុងទ្រុងខ្លាដែលកំពុងស្រេកឃ្លានរងចាំតែពិឃាត។ សត្វលាក្រាញននាលភ័យខ្លាចយ៉ាងខ្លាំងនៅពេលបុគ្គលិកសួនសត្វព្យាយាមរុញច្រានវាអោយរអិលចុះតាមចំណោតមួយធ្លាក់ទៅក្នុងកន្លែងខ្លារស់នៅ។
សត្វខ្លាស្ទុះលោតមកខាំសត្វលានៅក្នុងទឹក។ ពិតជាគួរអោយអស់សង្ឃឹមណាស់! ខ្លាមួយក្បាលព្យាយាមខាំនៅក្នុងទឹកចំណែកមួយក្បាលទៀតនៅចាំលើគោក។ បន្តិចក្រោយមកខ្លាមួយក្បាលនៅលើគោកក៏លោតចុះទៅជួយខាំទៀត។ ក្រុមអ្នកប្រើប្រាស់អ៊ីនធឺណិតមានការខ្លាចញញើតជាខ្លាំង អ្នកខ្លះយល់ថាបុគ្គលិកសួនសត្វពិតជាសាហាវឃោរឃៅណាស់ដែលអោយសត្វមានជីវិតទៅខ្លាស៊ី។ សត្វស្លូតបូតទាំងនោះគ្មានឱកាសវាយបក ឬរត់គេចពីក្តីមរណៈនោះទេ។ សត្វលាដ៏អភ័ព្វនេះត្រូវគេដឹកមកអោយស្លាប់យ៉ាងព្រៃផ្សៃនិងគួរអោយខ្លាចញញើតបំផុត។ តាមខ្សែវីដេអូនេះសត្វលាត្រូវខ្លាទាំងពីរពិឃាតត្រឹមតែរយៈពេលកន្លះម៉ោងប៉ុន្នោះ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
សូមទស្សនាវីដេអូខាងក្រោមនេះ៖ (ហាមក្មេងក្រោមអាយុ ១៨ឆ្នាំមើល)
COMMENTS