មិត្តអ្នកអានមួយចំនួនប្រហែលជាធ្លាប់ចាប់អារម្មណ៍នូវតោថ្មមួយគូ ដោយមានម្ខាងខាំគជ ដែលចំណាំឃើញ គេដាក់នៅខាងមុខផ...
មិត្តអ្នកអានមួយចំនួនប្រហែលជាធ្លាប់ចាប់អារម្មណ៍នូវតោថ្មមួយគូ ដោយមានម្ខាងខាំគជ ដែលចំណាំឃើញ គេដាក់នៅខាងមុខផ្ទះគ្រួសារអ្នកធូរធារ នៅតាមធនាគារ ឬស្ថាប័នធំៗមួយចំនួន ប៉ុន្តែក៏មិនទាន់បានដឹងថា ហេតុអ្វីជាគេនិយមដាក់តោថ្មមួយគូនេះនៅឡើយទេមើលទៅ។
តើគេមានជំនឿយ៉ាងដូចម្ដេច ឬពួកគេអាចជួយអ្វីខ្លះ បានជាគេនិយមដាក់តោថ្មនៅផ្ទះ ?
ជុំវិញជំនឿនេះ លោកគ្រូ ចាង ហ្វាងឡុង គ្រូទាយចិនសែនដ៏ល្បីឈ្មោះនិងកូនខ្មែរកាត់ចិនភាគច្រើនស្គាល់នោះ បានប្រាប់ KQube ថា សត្វតោ គឺជាស្តេចនៃពពួកម្រឹគទាំងពួង ដូច្នេះពួកវា ជាសេនាការពារមានរិទ្ធអំណាច ដែលអាចយាមកាមនៅមុខផ្ទះបានល្អនិងអាចការពារពួកគេបាន។
ម្យ៉ាងទៀតអត្ថន័យសំខាន់សម្រាប់តោទាំងពីរ ដែលមានតោមួយខាំពាំនូវគជ ហើយត្រូវបានគេដាក់នៅឆ្វេង នៃមុខផ្ទះនោះ មានន័យថា ដើម្បីជួយឲ្យនាំលុយចូលផ្ទះបានច្រើន ចំណែកឯតោហាមាត់និងមានជាន់បាល់នៅខាងឆ្វេងដែរ គឺក្នុងន័យការគ្រប់គ្រងចំណូលចំណាយ បើនិយាយឲ្យងាយយល់ គឺនាំប្រាក់ចំណូលចូលផ្ទះច្រើន តែលុយចេញទៅវិញតិច។ ចំពោះតោខាងស្តាំវិញ គេចាត់ទុកជាតោញី ដូច្នេះគេចំណាំឃើញ រូបតោថ្មខ្លះ មានដាក់កូនតូចឲ្យនៅជាមួយ។
លោកគ្រូបន្ថែមទៀតថា អ្នកដែលដាក់តោនៅខាងមុខផ្ទះ បញ្ជាក់ថាគ្រួសារគេធូរធារ ដូច្នេះគេសង្កេតឃើញតោថ្មមួយនេះ ច្រើននៅខាងមុខផ្ទះអ្នកមានៗ អ្នកធំៗ ផ្ទះថៅកែក្រុមហ៊ុន ឬនៅតាមធនាគារឯកជន និងស្ថាប័នធំៗមួយចំនួនជាដើម។ ផ្តល់សិទ្ធិដោយ៖ Kqube.net
COMMENTS