បណ្តាញសង្គម៖ អ្នករាល់គ្នាតែងស្វែងរកវិធីរក្សាសម្រស់អោយនៅក្មេងជាងវ័យ ហើយនេះជាអ្វីដែលនារីតៃវ៉ាន់ម្នាក់នេះធ្វើបានជោគជ័យ។ បើក្រឡេកមើលមួយភ្លែត ...
បណ្តាញសង្គម៖ អ្នករាល់គ្នាតែងស្វែងរកវិធីរក្សាសម្រស់អោយនៅក្មេងជាងវ័យ ហើយនេះជាអ្វីដែលនារីតៃវ៉ាន់ម្នាក់នេះធ្វើបានជោគជ័យ។ បើក្រឡេកមើលមួយភ្លែត Lure Hsu ប្រៀបដូចជាតារាម៉ូដែលដ៏ស្រស់ស្អាតក្មេងខ្ចីមួយរូបអញ្ចឹង ប៉ុន្តែបើដឹងពីអាយុពិតរបស់នាងវិញនោះអ្នកនិងភ្ញាក់ផ្អើលរហូតដល់ហាមាត់ជង្គ្រង់ស្ទើរជ្រុះថ្គាមមិនខាន។ មើលពីខាងក្រៅនាងពិតជាក្មេងណាស់! ប៉ុន្តែនាងគ្រោងនិងប្រារព្ធពិធីខួបកំណើត៤២ឆ្នាំក្នុងខែសីហាខាងមុខនេះហើយ។
វាអាចជាហ្សែននៃភាពក្មេងជាងវ័យដែលមានចំនួននិងសន្ទុះខ្លាំងក្លាចំពោះសមាជិកក្នុងគ្រួសារនាង។ សូម្បីប្អូនស្រីនាងអាយុ៣៩ឆ្នាំដែលមានកូនពីរទៅហើយនោះក៏មើលទៅក្មេងដូចសិស្សស្រីមហាវិទ្យាល័យអញ្ចឹងដែរ។ ឬមួយពួកគេចេះវិធីសិល្ប៍អ្វីទេដឹង?
Sharon Hsu បង្ហាញអោយដឹងពីអាយុបងស្រីនាងតាមរយៈសារជូនពរក្នុងថ្ងៃខួបកំណើតតាមហ្វេសប៊ុក ។ វាបានធ្វើអោយមនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ទើបពួកគេនាំគ្នាចូលមើលរូបថតជាច្រើនក្នុងហ្វេសប៊ុករបស់នាង។ ដោយសារតែសម្រស់ក្មេងជាងវ័យរបស់Lure Hsuធ្វើអោយប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិននិងតៃវ៉ាន់ចាប់អារម្មណ៍មកលើរូបនាងជាខ្លាំង។ ពួកគេហៅនាងថា៖ " ទេពធីតាក្មេងជានិច្ច " ហើយក្រោយមកកេរ្តិ៍ឈ្មោះរបស់នាងក៏ល្បីសុះសាយពេញពិភពលោកភ្លាមមួយរំពេច។
សាពត៌មាន Nextshark បានបង្ហើបពីអាថ៌កំបាំងរបស់នាងថា៖ " នាងអាចរក្សាសម្រស់អោយក្មេងជាងវ័យនិងគ្មានស្នាមជ្រីវជ្រួញបែបនេះគឺផ្តោតទៅលើសុខភាពជាចំបង។ នាងរក្សារបបអាហារត្រឹមត្រូវនិងទៀងទាត់ ជាពិសេសនាងចូលចិត្តញ៉ាំបន្លែនិងផឹកទឹកអោយបានច្រើន។ នាងជឿថាការរក្សាសំណើមលើស្បែកតាមរយៈទឹកនិងបន្លែវាធ្វើអោយក្មេងជាងវ័យ។ "
Lure Hsu និយាយថា៖ " ខ្ញុំជៀសវាងភេសជ្ជៈដែលផ្អែមខ្លាំង ហើយជាទូទៅខ្ញុំតែងតែផឹកកាហ្វេខ្មៅមួយកែវរាល់ព្រឹក។ ភាគច្រើនខ្ញុំចូលចិត្តញ៉ាំអាហារបួស ដូចជាស្ពៃក្តោបចិនជាដើមដែលខ្ញុំចូលចិត្ត។ ខ្ញុំចូលចិត្តញ៉ាំបន្លែនិងទឹកជ្រលក់ផ្សេងៗ ។ ក្រៅពីនេះខ្ញុំប្រើឱសថជំនួយដូចជាVitamin C ដើម្បីជួយសម្រស់អោយកាន់តែស្អាត។ ពេលចេញក្រៅខ្ញុំលាបក្រែមការពារកំដៅថ្ងៃ និងលាបក្រែមរក្សាសំណើមស្បែកព្រោះពន្លឺព្រះអាទិត្យធ្វើអោយយើងឆាប់ចាស់មុនវ័យលឿនណាស់។ ប្រសិនបើស្បែករបស់អ្នកមានជាតិទឹកគ្រប់គ្រាន់ នោះអ្នកមិនបាច់បារម្ភពីភាពចាស់ជាងវ័យនិងស្នាមជ្រីវជ្រួញឡើយ។ "
ចំណែកអ្នករាល់គ្នាគួរតែកត់ត្រាចំណុចទាំងនេះទុកផងដែរ។ តើយើងទាំងអស់គ្នាមិនប្រាថ្នាចង់បានសម្រស់នៅតែក្មេងដូចនាងទេឬ?
Photo's sourc: Lure Hsu
COMMENTS