បណ្តាញសង្គម៖ ពស់វែកជាធម្មតានរណាក៏ដឹងដែរថា វាជាសត្វកាចសាហាវ មិនមែនជាមិត្តល្អនោះទេ។ ដូច្នេះតើមានអ្វីកើតឡើង ខណៈម្ចាស់ប្រទះឃើញសត្វឆ្កែ ២ក្បាល...
បណ្តាញសង្គម៖ ពស់វែកជាធម្មតានរណាក៏ដឹងដែរថា វាជាសត្វកាចសាហាវ មិនមែនជាមិត្តល្អនោះទេ។ ដូច្នេះតើមានអ្វីកើតឡើង ខណៈម្ចាស់ប្រទះឃើញសត្វឆ្កែ ២ក្បាលរបស់គាត់ នៅក្នុងអណ្តូងក្បែរពស់វែកមួយក្បាលយ៉ាងធំ។ ពិតជាគួរឲ្យខ្លាចណាស់ មិនដឹងថាមានអ្វីកើតឡើងពេលហ្នឹង។
ហេតុការណ៍នេះបានកើ់តឡើងនៅក្នុងខេត្ត Punjab ប្រទេសឥណ្ឌា ជាកន្លែងដែលសត្វឆ្កែទាំង ២ក្បាល បានធ្លាក់ចុះអណ្តូង។ មេឆ្កែបានប្រូស រហូតបានឮទៅដល់ម្ចាស់វា ហើយម្ចាសឆ្កែបានដឹងថា មានអ្វីកើតឡើងចំពោះឆ្កែទាំង ២ក្បាលរបស់គាត់។
បុរសម្ចាស់ឆ្កែបានមកដល់ ហើយសម្លឹងចុះទៅក្នុងអណ្តូង គាត់ឃើញរឿងគូរឲ្យតក់ស្លត់ ខណៈស្តេចពស់វែកយ៉ាងធំមួយក្បាល កំពុងបើកវែកនៅក្បែរសត្វឆ្កែគាត់។
ទោះបីជាដំបូងឡើងគាត់មានការភ័យខ្លាច ប៉ុន្តែបន្តិចក្រោយមក គាត់បានដឹងថា សេចពស់វែក អង្គុយយ៉ាងជឿជាក់ក្បែរសត្វឆ្កែទាំង២របស់គាត់។ ហើយដូចជាមិនមានចេតនាចង់ធ្វើឲ្យសត្វទាំង២មានរបួសអ្វីឡើង។ គាត់បែរជាគិតថា សេចពស់វែក អាចកំពុងការពារសត្វឆ្កែតូចៗទាំង២នេះទៅវិញ។
សត្វឆ្កែទាំង ២បានជាប់នៅក្នុងអណ្តូងអស់រយៈពេល ៤៨ម៉ោងជាមួយមិត្តថ្មីដ៏គួរខ្លាច រហូតដល់មានគេមកជួយបាន។ ខណៈក្រុមសង្គ្រោះបានរៀបចំជួយសត្វឆ្កែទាំង២ ឲ្យឡើងមកលើវិញ គេឃើញសេចពស់វែក បានចេញទៅម្ខាងទៀតនៃអណ្តូង។
ពិតជាសំណាងមែន ការជួយសង្គ្រោះបានសម្រេច សត្វឆ្កែទាំង២ មិនមានរបួសអ្វីឡើង រីឯស្តេចពស់ ត្រូវបានយកទៅដោះលែងក្នុងព្រៃឲ្យមានស៊េរីភាព និងសុវត្ថិភាព។
ហេតុការណ៍នេះបានបញ្ជាក់យ៉ាងច្បាស់ម្តងទៀតថា យើងមិនត្រូវវាយតម្លៃអ្វីមួយ តែសម្បកក្រៅនោះទេ៕ អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

COMMENTS