ចំនួនមនុស្សស្លាប់កើនឡើងយ៉ាងហោចណាស់ ១២នាក់ និង ៣៩នាក់រងរបួស ក្នុងហេតុការណ៍បាញ់ប្រហារ កាលពីថ្ងៃពុធម្សិលមិញ នៅព្រះវិហារ...
ចំនួនមនុស្សស្លាប់កើនឡើងយ៉ាងហោចណាស់ ១២នាក់ និង ៣៩នាក់រងរបួស ក្នុងហេតុការណ៍បាញ់ប្រហារ កាលពីថ្ងៃពុធម្សិលមិញ នៅព្រះវិហារ ម៉ូសូលៀម ខាងត្បូងទីក្រុងតេអេរ៉ង់ ប្រទេសអុីរ៉ង់។ ប៉ូលិសចាប់បានភេរវករស្ពាយគ្រាប់បែកអត្តឃាតចំនួន ២នាក់ ចំពេលដែលពួកគេកំពុងចូលធ្វើសកម្មភាព។
សេចក្ដីថ្លែងការណ៍មួយចេញពីរដ្ឋមន្រ្តីក្រសួងមហារផ្ទៃ អុីរ៉ង់ លោក Abdolreza Rahmani បានឲ្យដឹងថា មានមនុស្សស្លាប់យ៉ាងហោចណាស់ ១២នាក់ និង ៣៩នាក់រងរបួស ខណៈដែលក្រុមសកម្មប្រយុទ្ធចំនួន ០៣ ក្នុងចំណោម ១០នាក់ បាញ់រះទៅកាន់ហ្វូងមនុស្សជាច្រើននាក់ ដែលកំពុងគោរពបូជា នៅព្រះវិហារ Imam Khomeini។
ទីភ្នាក់ងារសារព័ត៌មាន អុីរ៉ង់ បញ្ជាក់ទៀតថា ក្រុមសកម្មប្រយុទ្ធបានវាយប្រហារទៅលើទីតាំងចំនួន ២កន្លែង ក្នុងពេលតែមួយ គឺនៅក្នុងព្រះវិហារខាងលើ និងមួយកន្លែងទៀតស្ថិតនៅទល់មុខការិយាល័យសភាអុីរ៉ង។ ប៉ូលិសបានចាប់ខ្លួនភេរវករចំនួន ២នាក់ ហើយម្នាក់ប្រើគ្រាប់បែកបំផ្ទុះខ្លួនឯង នៅទល់មុខស្ថានីយប៉ុស្តិ៍ប៉ូលិសទៀតផង។ យ៉ាងណាមិញព័ត៌មានលម្អិតនឹងចុះផ្សាយនៅពេលក្រោយ។
គួរបញ្ជាក់ផងដែរថា អំពើភេរវកម្មនេះបានកើតឡើង ក្រោយរយៈពេលមួយសប្ដាហ៍ ដែលលោកដូណាល់ ត្រាំ ប្រជុំជាមួយរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត លើបញ្ហារបស់ប្រទេសកាតា។ ទន្ទឹមគ្នានេះទីក្រុងតេអេរ៉ង់ បានចោទប្រកាន់ថា អារ៉ាប៊ីសាអូឌីត ជាអ្នកនៅពីខាងក្រោយការវាយប្រហារនេះ ប៉ុន្តែត្រូវបានទីក្រុងរីយ៉ាដបដិសេធវិញភ្លាមៗ ខណៈដែល ISIS បានបង្ហាញសារទទួលខុសត្រូវ៕ ផ្តល់សិទ្ធិដោយ៖ Kqube.net


COMMENTS