បណ្តាញសង្គម៖ ថ្ងៃនេះមានរឿងរាវមួយ ដ៏គួរឲ្យអស់សំនើចផង អាណិតផង បន្ទាប់ពីរូបភាពប៉ុន្មានសន្លឹង ភ្ជាប់ជាមួយការរៀបរាប់ ត្រូវបានគេចែកចាយឡើងកក្រើក...
បណ្តាញសង្គម៖ ថ្ងៃនេះមានរឿងរាវមួយ ដ៏គួរឲ្យអស់សំនើចផង អាណិតផង បន្ទាប់ពីរូបភាពប៉ុន្មានសន្លឹង ភ្ជាប់ជាមួយការរៀបរាប់ ត្រូវបានគេចែកចាយឡើងកក្រើកពេញបណ្តាញសង្គមអ៊ិនស្តាក្រាម (Instagram) នៅឯបរទេស។
តាមរយៈវែបសាយ Reddit បានឲ្យដឹងថា៖ មានទំនាក់ទំនងស្នេហាមួយចំនួន អាចបញ្ចប់ដោយងាយស្រួល ប៉ុន្តែក៏ទំនាក់ទំនងស្នេហាមួយចំនួនទៀត ក៏មិនងាយស្រួលបញ្ចប់វាដែរ ដូចក្នុងករណីថ្មីនេះ ដែលធ្វើឲ្យស្រ្តីម្នាក់ ខ្មាស់គេពេញក្លឹបរាត្រី។
ប្រភពព័ត៌មានពីវែបសាយ Reddit បានបន្តទៀតថា៖ ស្រ្តីរងភាពអាម៉ាស់ខាងលើ បានជួបជាអតីតមិត្តប្រុស នៅក្នុងក្លឹបរាត្រីមួយ ខណៈនាងកំពុងតែបណ្តើរមិត្តប្រុសថ្មី។ បន្ទាប់ពីមានការរាក់ទាក់គ្នាជាមិត្តចាស់បន្តិច នាងក៏ទទួលស្រាអញ្ចើញរបស់អតីតមិត្តប្រុស ១កែវ ដោយពុំដឹងថាក្នុងកែវស្រាមានដាក់អ្វីនោះទេ។ ស្រាប់តែប៉ុន្មាននាទីក្រោយមក នាងមានអាការៈឈឺពោះ ចង់បត់ជើងធំ ប៉ុន្តែនាងពិតជាមិនអាចទ្រាំបានទេ សូម្បីតែរត់បង្គន់ក៏មិនទាន់ដែរ ទើបធ្វើឲ្យលាមកជាច្រើនហូរចេញមក តាមជើងនាង ប្រលាក់សម្លៀកបំពាក់ និងឥដ្ឋក្នុងក្លឹបរាត្រីនោះ។
នេះគឺជាសញ្ញាមួយ តាស់តឿនអ្នកទាំងអស់គ្នា ឲ្យមានការប្រុងប្រយ័ត្នចំពោះអតីតគូស្នេហ៍ ព្រោះយើងមិនដឹងថា ក្នុងចិត្តពួកគេគិតអ្វីនោះទេ បើល្អគឺប្រសើរណាស់ ប៉ុន្តែបើមិនល្អវិញ មិនដឹងជាយ៉ាងណានោះទេ អាចដូចក្នុងករណីស្រ្តីខាងលើ ក៏ថាបាន។
បន្ទាប់រឿងរាវមួយនេះ ល្បីពេញបណ្តាញសង្គម ក៏មានមតិមួយចំនួន និយាយថា៖ "នេះពិតជាការសងសឹកដោយឈាមត្រជាក់ណាស់" ក៏មានមតិខ្លះទៀតនិយាយថា៖ "ហេតុអ្វីបានជានាងព្រមទទួលផឹងស្រាអញ្ចើញរបស់អតីតមិត្តប្រុស ខណៈបណ្តើរមិត្តប្រុសថ្មី??"៕ អត្ថបទ៖ Khmer5 News
ចុះប្រិយមិត្តគិតយ៉ាងណាដែរ?? បើករណីដូចគ្នានេះកើតឡើងលើអ្នក តើអ្នកទទួលស្រាអញ្ចើញរបស់អតីតគូស្នេហ៍ចាស់ទេ??
ប្រភព៖ បណ្តាញសង្គមអ៊ិនស្តាក្រាម




COMMENTS