សិល្បៈ ៖ ជាលើកទីមួយហើយដែលតារាចម្រៀងលោក ម៉ៅ ហាជី ចាប់ដៃគូជាមួយកញ្ញា ស៊ូ ស៊ីរីកា បកស្រាយបទចម្រៀងរួមគ្នា។ ការជួបគ្នា...
សិល្បៈ ៖ ជាលើកទីមួយហើយដែលតារាចម្រៀងលោក ម៉ៅ ហាជី ចាប់ដៃគូជាមួយកញ្ញា ស៊ូ ស៊ីរីកា បកស្រាយបទចម្រៀងរួមគ្នា។ ការជួបគ្នាលើកដំបូងនេះ ម៉ៅ ហាជី បានប្រាប់ថា ការបកស្រាយបទចម្រៀងជាមួយកញ្ញា ស៊ូ ស៊ីរីកា ទោះជាមិនទាន់បានចេញលក់ តែលោកសង្ឃឹមមានការគាំទ្រច្រើននៅពេលបទរបស់ពួកយើងបានទៅដល់ទីផ្សារ។
លោក ម៉ៅ ហាជី បន្តទៀតថា សំឡេងរបស់លោក និងកញ្ញា ស៊ូ ស៊ីរីកា ដ្បិតតែមិនដែលប៉ះគ្នា តែពេលខាងផលិតកម្មបានរៀបចំបទឲ្យពួកយើងច្រៀងរួមគ្នា ដែលផលិតបានជាAudio រួចមក មានអ្នកដែលបានស្ដាប់ហើយ Comment គាំទ្រច្រើន រហូតមានអ្នកខ្លះនិយាយថា ពេលបទពួកយើងទៅដល់ទីផ្សារប្រាកដជាល្បីខ្លាំង ព្រោះបទទាំងនេះក្រៅពីជា Melody ថ្មី អត្ថន័យក៏ល្អ និងផលិតឡើងសម្រិតសម្រាំងផងដែរ។
ជាមួយគ្នាយើងក៏បានសុំឲ្យលោក ម៉ៅ ហាជី បញ្ជាក់ប្រាប់ចំណងជើងបទចម្រៀង ដែលបកស្រាយជាមួយកញ្ញា ស៊ូ ស៊ីរីកា ផងដែរ ប៉ុន្តែលោកសុំមិនទាន់ប្រាប់ចំណងជើងទេ ព្រោះបទចម្រៀងពួកគេមិនទាន់ចេញលក់នៅឡើយ តែតារារូបនេះក៏បានបញ្ជាក់ថា បទចម្រៀងថ្មីច្រៀងរួមគ្នាជាមួយដៃគូ ស្រីដំបូងនៅផលិតកម្ម ថោន នេះក៏ត្រៀមចេញលក់ក្នុងពេលឆាប់ៗផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Kqube.net
COMMENTS