បរទេស៖ ស្រ្តីទាំងឡាយតែងមានការភ័យខ្លាចចំពោះសន្តិសុខផ្ទាល់ខ្លួនពេលទៅណាមកណាម្នាក់ឯងម្តងៗជាពិសេសគឺពេលយប់។ ដោយសារតែសន្តិសុខសុវត្ថិភាពមានការខុស...
បរទេស៖ ស្រ្តីទាំងឡាយតែងមានការភ័យខ្លាចចំពោះសន្តិសុខផ្ទាល់ខ្លួនពេលទៅណាមកណាម្នាក់ឯងម្តងៗជាពិសេសគឺពេលយប់។ ដោយសារតែសន្តិសុខសុវត្ថិភាពមានការខុសប្លែកគ្នាពីតំបន់មួយទៅតំបន់មួយ ទើបនារីៗតែងមានការបារម្ភនិងភ័យខ្លាចពេលទៅណាឆ្ងាយពីផ្ទះ។
ដើម្បីការពារខ្លួនយើងត្រូវតែមានភាពវ័យឆ្លាតខ្លះក្នុងការសម្របខ្លួនទៅតាមកាលៈទេសៈជាក់ស្តែង។ ពេលខ្លះគ្រាន់តែនិយាយពាក្យសម្តីភូតភរមួយចំនួនទៅកាន់ជនល្មើសក៏អាចធ្វើអោយពួកគេញញើតមិនហ៊ានប្រព្រឹត្តខុសឆ្គងមកលើអ្នកបាន។ ហើយនេះជាឧទាហរណ៍ពិតមួយនៃសិស្សស្រីម្នាក់ដែលប្រើល្បិចនេះបានផលល្អណាស់។
កាម៉េរាCCTVបានថតជាប់ហេតុការណ៍បំពានលើរាងកាយសិស្សស្រីម្នាក់កាលពីយប់ថ្ងៃព្រហស្បត្តិ៍ពេលនាងកំពុងដើរទៅផ្ទះម្នាក់ឯង។ បើយោងតាមសារពត៌មានChinapressបានអោយដឹងថា៖ " នាងមិនបានដើរលើផ្លូវមានពន្លឺគ្រប់គ្រាន់ទេដោយគិតថាដើរលើផ្លូវងងឹតប្រហែលជាមានសុវត្ថិភាពជាង។ ពេលនោះក៏លេចមុខបុរសជនដៃដល់មកធ្វើសកម្មភាពបំពានរាងកាយនាងលើផ្លូវនោះតែម្តង។ "
ប៉ុន្តែនាងតាំងស្មារតីបានល្អណាស់! ទើបនិយាយទៅកាន់ជនល្មើសដោយភាពវ័យឆ្លាតបំផុតថា៖ " បងមិនបាច់បង្ខំទេ!!! ខ្ញុំជាស្រីលក់ខ្លួនស្រាប់ហើយ! យើងនាំគ្នាទៅផ្ទះសំណាក់តែម្តងទៅ! " ។ រំពេចនោះជនល្មើសស្រាប់តែស្ងប់ចិត្តហើយឈប់ធ្វើសកម្មភាព ទើបអនុញ្ញាតអោយនាងនាំខ្លួនទៅកាន់ផ្ទះសំណាក់។ ពួកគេដើរមិនទាំងបានឆ្ងាយប៉ុន្មានផង! ក៏ស្រាប់សិស្សស្រីដ៏សែនឆ្លាតនេះរត់ប្រ៉ូចបាត់ខណៈដែលជនល្មើសភ្លេចខ្លួនតែបន្តិច។ បុរសជាជនល្មើសមិនហ៊ានដេញតាមឡើយព្រោះនាងរត់សំដៅចូលប៉ុស្តិ៍ប៉ូលីសតែម្តង។ នាងបានរៀបរាប់ពីភិនភាគនិងសំលៀកបំពាក់ជនល្មើសប្រាប់ប៉ូលីសដើម្បីធ្វើការតាមដានស្រាវជាវនិងឈានទៅដល់ការចាប់ខ្លួន។
តាមរយៈជនរងគ្រោះនិងរូបភាពពីកាម៉េរាCCTVប៉ូលីសបានចាប់ខ្លួនជនសង្ស័យដែលមានត្រកូលZhangអាយុ២៥ឆ្នាំ។ ប៉ូលីសបានអោយដឹងថា៖ " នៅយប់នោះZhangស្រវឹងយ៉ាងខ្លាំងហើយនឹកឃើញចង់សប្បាយ។ គាប់ជួនដើរប្រទះនិងសិស្សស្រីម្នាក់នេះក៏ប្រព្រឹត្តអំពើរំលោភបំពានតែម្តងទៅ "។ Zhangបានសារភាពថា៖ " នេះមិនមែនជាលើកទីមួយទេដែលគេប្រព្រឹត្តអំពើបែបនេះ "។
ចំពោះករណីដ៏ទៃទៀតដែលZhangធ្លាប់បានប្រព្រឹត្តហើយនោះក្រុមប៉ូលីសកំពុងធ្វើការស្រាវជ្រាវបន្ថែម។ ចំណែកក្រុមអ្នកនិយមប្រើអ៊ីនធឺណិតជាច្រើនក្នុងប្រទេសចិនចង់អោយអាជ្ញាធរដាក់គុកZhangអោយបានយូរ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
សូមទស្សនាវីដេអូខាងក្រោមនេះ៖
COMMENTS