បណ្តាញសង្គម៖ គេតែងតែនិយាយថា "ត្រីមានច្រើនណាស់នៅក្នុងសមុទ្រ" តែទោះជាយ៉ាងណា វានៅតែមានសង្ឃឹមតិចសម្រាប់អ្នកនៅទំនេរគ្មានសង្សារ។ ជូនក...
បណ្តាញសង្គម៖ គេតែងតែនិយាយថា "ត្រីមានច្រើនណាស់នៅក្នុងសមុទ្រ" តែទោះជាយ៉ាងណា វានៅតែមានសង្ឃឹមតិចសម្រាប់អ្នកនៅទំនេរគ្មានសង្សារ។ ជូនកាល ព្រោះតែមានត្រីច្រើនពេកនេះហើយ ដែលវាបណ្តាលឲ្យមានបញ្ហាក្នុងជិវិតស្នេហារបស់គូស្នេហ៍និមួយៗ។ ហើយបញ្ហាចម្បងនៃការបែកបាក់ស្នេហា ភាគច្រើនគឺបណ្តាលមកពីរឿងផិតក្បត់។ មានបុ្រស ឬស្ត្រីខ្លះ តែងតែស្វែងរកដៃគូ ក្រៅរង្វង់អាពាហ៍ពិពាហ៍របស់ពួកគេ ឬក៏ពួកគេមិនរស់នៅចុះសម្រុងជាមួយដៃគូជីវិតរបស់ពួកគេ។
អ្នកនាង Gin Onza គឺជានារីដ៏ស្រស់ស្អាត និងគួរឲ្យស្រឡាញ់ម្នាក់ ហើយគួរតែជាអ្វីៗ ដែលបុរសគ្រប់រូបត្រូវការ។ ប៉ុន្តែទោះជាយ៉ាងណា ស្វាមីរបស់នាង នៅតែមិនស្ងប់ចិត្ត និងរស់នៅមិនចុះសម្រុងជាមួយនាង បុរសជាប្តី បានបន្តស្វែងរកដៃគូស្នេហា នៅខាងក្រៅផ្ទះ ដើម្បីបំពេញចំណង់ផ្លូវភេទ និងភាពរ៉ូមែនទិចប្លែកៗរបស់គេ។
យើងមិនប្រាកដទេថា នាងទទួលបានរូបថតនេះ តាមរបៀបណា ប៉ុន្តែវាប្រាកដណាស់ថា ប្តីនាងកំពុងមានស្រីនៅខាងក្រៅ។
នាងបានបង្ហោះសារ និងរូបភាពនោះ លើគណនីហ្វេសប៊ុករបស់នាងថា៖ "មានអ្នកស្គាល់នារីម្នាក់នេះទេ?? ខ្ញុំចង់អរគុណនាង ដែលបានកំដរប្តីខ្ញុំ ក្នុងពេលខ្ញុំមិននៅ"។
នាងក៏បានផ្ញើរជូនប្តីនាងដែរថា៖ "អូនរង់ចាំបងនៅផ្ទះ!! សូមបងប្រញាប់បង្ហើយការកម្សាន្តរបស់ បង នឹងអាលមកផ្ទះយើងវិញ!!"
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយឃើញសារនេះរួច បុរសជាប្តីក៏ប្រញាប់ត្រលប់មកផ្ទះរួមរស់ជាមួយប្រពន្ធវិញ៕ អត្ថបទ៖ Khmer5 News



COMMENTS