បរទេស៖ ស្រ្តីរស់នៅក្នុងរដ្ឋ Florida ម្នាក់នេះ នាងមិនបានចូលចិត្តសត្វពស់ថ្លាន់ ស៊ីសត្វពពែ ដែលជាសត្វនាងចិញ្ចឹមថែរក្សាដូចជាមិត្តជិតស្និតនោះទេ...
បរទេស៖ ស្រ្តីរស់នៅក្នុងរដ្ឋ Florida ម្នាក់នេះ នាងមិនបានចូលចិត្តសត្វពស់ថ្លាន់ ស៊ីសត្វពពែ ដែលជាសត្វនាងចិញ្ចឹមថែរក្សាដូចជាមិត្តជិតស្និតនោះទេ។ ដូច្នេះនាងបានដោះស្រាញបញ្ហានេះ ដោយផ្ទាល់ដៃ។
អ្វីដែលស្រ្តីម្នាក់នេះបានធ្វើ ក្លាយជាប្រធានបទដ៏ក្តៅកគុក លើបណ្តាញសង្គម មានអ្នកខ្លះបានអបអរ ខណៈអ្នកខ្លះទៀត បានសម្តែងការខឹងសម្បារជុំវិញសកម្មភាពនាងបាញ់សម្លាប់សត្វពស់ថ្លាន់នេះ។
អ្នកលេងបណ្តាញសង្គមម្នាក់បាននិយាយថា៖ "តើនាងលេងសើចទេឬ?? សត្វពស់វាគ្រាន់តែ ធ្វើអ្វីទៅតាមធម្មជាតិជាសត្វពស់របស់វាប៉ុណ្ណោះ សម្លាប់ចំណី ដើម្បីស៊ីចំណី!! ហេតុអ្វីក៏នាងបាញ់សម្លាប់វា ខ្ញុំមានចិញ្ចឹមពស់ថ្លាន់ដែរ ហើយវាជាសត្វចិញ្ចឹមគួរឲ្យស្រឡាញ់ណាស់។"
ចំណែកឯអ្នកលេងបណ្តាញសង្គមម្នាក់ផ្សេងទៀតបាននិយាយថា៖ "ខ្ញុំសុំគាំទ្រ ចំពោះសកម្មភាពដ៏អស្ចារ្យដើម្បីការពារសត្វ ដែលអ្នកស្រឡាញ់ បើទោះបីជារាធ្វើឲ្យអ្នកខ្លះមិនសប្បាយចិត្តក៏ដោយ។"
មានមតិមួយទៀតនោះ ក៏បានលើកឡើងថា៖ "កុំរវុលជាមួយរឿងធម្មជាតិអ្វី!! ពស់ធ្វើបែបនេះ គឺជារឿងធម្មជាតិរបស់វានោះទេ!!" នេះជាចំណុចល្អ ដែលបានលើកឡើង ប៉ុន្តែកុំភ្លេចថា មនុស្សលោកក៏ជាចំណែកមួយនៃធម្មជាតិដែរ ហើយស្រ្តីម្នាក់នេះបានសម្លាប់សត្វពស់ ដើម្បីការពារសត្វពពែជាទីស្រឡាញ់របស់នាងប៉ុណ្ណោះ។
តាមពិតទៅ សត្វពស់ថ្លាន់ មិនមែនជាសត្វចិញ្ចឹមនៅក្នុងរដ្ឋ Florida នោះទេ។ ហើយក៏គ្មានអ្នកណាម្នាក់ទទួលខុសត្រូវចំពោះសត្វនេះដែរ។ ពស់ថ្លាន់មិនអាក្រក់នោះទេ ប៉ុន្តែវាពិតជាមានគ្រោះថ្នាក់ណាស់ ចំពោះវត្តមានវានៅក្នុងតំបន់នេះ៕ អត្ថបទ៖ Khmer5 News
ចុះប្រិយមិត្តយល់យ៉ាងណាចំពោះវីដេអូមួយនេះ??
សូមទស្សនាវីដេអូខាងក្រោមនេះ៖ (ហាមអ្នកខ្សោយ ឬក្មេងក្រោមអាយុ ១៨ឆ្នាំមើល)

COMMENTS