បណ្តាញសង្គម៖ ក្រៅពីផ្តល់សេវាកម្មរហ័សទាន់ចិត្ត និងផាសុខភាពដល់អតិថិជន រថយន្តតាក់ស៊ីរបស់ក្រុមហ៊ុន Uber និង Grab មានបំណងផ្តល់សុវត្ថិភាពជូនដល់...
បណ្តាញសង្គម៖ ក្រៅពីផ្តល់សេវាកម្មរហ័សទាន់ចិត្ត និងផាសុខភាពដល់អតិថិជន រថយន្តតាក់ស៊ីរបស់ក្រុមហ៊ុន Uber និង Grab មានបំណងផ្តល់សុវត្ថិភាពជូនដល់ភ្ញៀវស្រ្តីផងដែរ។ ខណៈមានផ្ទុះការរិៈគន់ពីសំណាក់អ្នកធ្វើដំណើរជាច្រើន និងពិសេសគឺស្រីៗ ពួកគេពុំមានអារម្មណ៍សុវត្ថិភាពទៀតទេ ក្នុងពេលធ្វើដំណើរតាមរថយន្តតាក់ស៊ីរបស់ក្រុមហ៊ុនទាំងនេះ បន្ទាប់ពីអតិថិជនស្រ្តីភាគច្រើន ជួបប្រទះករណីលូកស្ទាប ឬបៀតបៀនកេរិ៍្ដខ្មា។
បើទោះបីជាអ្នករត់រថយន្តតាក់ស៊ីមួយចំនួនធំ នៅរក្សាបាននូវភាពស្មោះត្រង់ និងផ្តល់តម្លៃដល់អាជីពការងាររបស់ពួកគេ ប៉ុន្តែនៅតាមមួយចំនួន គឺពិតជាគ្រោះថា្នក់ណាស់ ជាក់ស្តែងដូចជាបុរសអ្នករត់តាក់ស៊ីក្នុងករណីនេះ។
អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ឈ្មោះ Ars Poongee បានផ្ទុះកំហឹង បន្ទាប់ពីមិត្តស្រីខ្លួន បង្ហាញរូបភាព ២ទៅ ៣សន្លឹង អំពីសកម្មភាពដ៏គួរឲ្យភ័យខ្លាចរបស់ បុរសល្មោភកាមបើកបរតាក់ស៊ី ខណៈនាងអង្គុយក្នងរថយន្ត។ តាមរយៈរូបភាពនោះ គេឃើញ អ្នកបើកបរតាក់ស៊ីរូបនោះ លូបស្ទាបជើងរបស់អតិថិជនជាស្រ្តី ដោយពុំដឹងមូលហេតុ។
បើទោះមូលហេតុបុរសអ្នកបើកបររថយន្ត ពុំត្រូវបានគេដឹង ប៉ុន្តែមានអ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិថា៖ "គ្មានមូលហេតុសមរម្យណាមួយ ដែលអាចឲ្យអ្នកបើកបររថយន្តតាក់ស៊ីលូកដៃស្ទាបអង្អែលជើងរបស់អតិថិជនស្រ្តីបានឡើង"។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ars បានសម្រេចចិត្តបង្ហោះរូបភាពទាំងនេះ ដើម្បីជាសារចែករំលែក ឲ្យអតិថិជនស្រីៗ មានការប្រុងប្រយ័ត្នចំពោះអ្នកបើកបរតាក់ស៊ីប្រភេទនេះ៕ អត្ថបទ៖ Khmer5 News



COMMENTS