អស់ស្ទះតែម្តង!! ក្រុមហ៊ុន​ Rolls-Royce​ របស់ចក្រភពអង់គ្លេស​បង្អួតរាងរថយន្តស៊េរី​ឆ្នាំ​ ២០១៧​ ក្នុងតម្លៃ​ជាង​ ១២​ លាន​ដុល្លារ​!!

បរទេស៖ ​ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បីល្បាញ​បំផុត​របស់ ​ចក្រភព​អង់គ្លេសគឺ Rolls-Royce​ ​បាន​តាំង​បង្ហាញ​រថយន្ត​ Rolls-Royce​ ឆ្នាំ ​២០១៧​ ក្ន...


បរទេស៖ ​ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បីល្បាញ​បំផុត​របស់ ​ចក្រភព​អង់គ្លេសគឺ Rolls-Royce​ ​បាន​តាំង​បង្ហាញ​រថយន្ត​ Rolls-Royce​ ឆ្នាំ ​២០១៧​ ក្នុង​រមណីយដ្ឋាន​បឹង​ កូម៉ូ ​ក្បែរ​ជើងភ្នំ​ អាល់ ​របស់​ប្រទេស​ អ៊ីតាលី ។​ ទោះ​ជា​ក្រុមហ៊ុន​មិន​បាន​ប្រកាស​តម្លៃ​របស់​ Rolls-Royce​ ជំនាន់​ឆ្នាំ​ ២០១៧​ ប៉ុន្តែ​ព័ត៌មាន​ជាក់​លាក់​ពី​អតិថិជន​បញ្ជាក់​ថា ​Rolls-Royce ​២០១៧​ មាន​តម្លៃ​ចន្លោះ​ ១២​ លាន​ ៨​ សែន​ដុល្លារ​ ដល់​ ១៣​ លាន​ដុល្លារ​ អាមេរិក ។​

ក្រុមហ៊ុន​ផលិត​រថយន្ត​ដូច្នេះ​សម្រាប់​តម្រូវ​ការ​អតិថិជន​​ពិសេស​មាន​ចំនួន​តិច​តួច​ប៉ុណ្ណោះ​ ដោយសារ​តែ​តម្លៃ​ថ្លៃ​ ប៉ុន្តែ​អ្នក​ចូលចិត្ត​ Rolls-Royce ​ច្រើន​នាក់​បាន​ចូល​រួម​ក្នុង​ពិធី​តាំង​បង្ហាញ​ក្នុង​ឆ្នាំ​នេះ​ ទោះ​ជា​ពួកគេ​មិន​អាច​ទិញ​ក៏​ដោយ ។​ អ្វី​ដែល​ប្លែក​សម្រាប់​ Rolls-Royce​ ឆ្នាំ ​២០១៧​ គឺ​ក្រុម​ឌីហ្សាញ​បាន​រចនា​រថយន្ត​ទំនើប​បំផុត​នេះ​ដូច​ទៅ​នឹង​រថយន្ត​ដំបូង​ដែល​ផលិត​ក្នុង​ទសវត្ស​ឆ្នាំ​ ១៩២០​ និង​ទសវត្ស​ឆ្នាំ​ ១៩៣០​ ដោយមាន​កន្លែង​រក្សាទុក​ឥវ៉ាន់​របស់​ម្ចាស់​រថយន្ត​ ហើយ​វា​មាន​កៅអី​តែ​ពីរ​ប៉ុណ្ណោះ ។​

តួ​របស់​រថយន្ត​គ្មាន​តំណ​ឡើយ​ ដោយ​ផ្នែក​បាទ​ខាង​ក្រោម​រថយន្ត​ភ្ជាប់​រហូត​ដល់​ទៅ​ផ្នែក​ខាង​ក្រោយ​ដែល​មាន​រៀង​មូល​ស្ដួច​ ប៉ុន្តែ​ផ្នែក​ខាង​មុខ​ធំ ​ហើយ​ដំបូល​ទូលាយ​ កញ្ចក់​ខាង​លើ ​និង​កញ្ចក់​​ចំហៀង​ធំ​ ធ្វើ​ឲ្យ​អ្នក​អង្គុយ​ក្នុង​រថយន្ត​អាច​មើល​ឃើញ​ទេសភាព​បាន​​ងាយស្រួល ។​ដោយសារ​វា​មាន​កៅអី​តែ​ពីរ​ ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្នុង​រថយន្ត​ទូលាយ​ សម្រាប់​រក្សា​ទុក​សម្ភារ ​និង​មាន​វ៉ាលី​បំពាក់​នៅ​ក្នុង​រថយន្ត​ស្រាប់ ។​

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Rolls-Royce ​និយាយ​ថា​ ពិធី​ជួប​ជុំ​ឆ្នាំ​នេះ  ធំ​ជាង​ពេល​មុន​ៗ​ទាំង​អស់​​ ដោយ​ប្រតិបត្តិ​បញ្ជាក់​ថា ​Rolls-Royce​ គូថ​ស្ដួច​ គឺ​ជា​រថយន្ត​ដែល​ទាក់​ទាញ​បំផុត​ តាម​ការ​​ចង់​បាន​របស់​អតិថិជន ។​ ក្រុមហ៊ុន​ Rolls-Royce​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩០៦​ នៅ​ចក្រភព​អង់គ្លេស​ ហើយ​ល្បីល្បាញ​ដោយសារ​ធ្វើ​បាន​តាម​តម្រូវ​ការ​របស់​អតិថិជន​ និង​មាន​ការ​រចនា​បែប​ទំនើប​ និង​ជា​រថយន្ត​ដែល​ខ្សែ​រាជវង្ស​ចក្រភព​អង់គ្លេស​ និង​មនុស្ស​ល្បី​ៗ ​ចាប់​ពី​អ្នក​ជំនាញ​ ដល់​មន្ត្រី​ជាន់​ខ្ពស់​និយម​ប្រើប្រាស់​បំផុត ។​ ផ្តល់សិទ្ធិដោយ៖ Kqube.net

សូមទស្សនាវីដេអូខាងក្រោមនេះ៖


ប្រភពៈ​ dezeen​

COMMENTS

Loading...
Loading...
Name

ប្លែកៗ,10,សង្គមខ្មែរ,2,សិល្បៈ,2,
ltr
item
Khmer5 komsan: អស់ស្ទះតែម្តង!! ក្រុមហ៊ុន​ Rolls-Royce​ របស់ចក្រភពអង់គ្លេស​បង្អួតរាងរថយន្តស៊េរី​ឆ្នាំ​ ២០១៧​ ក្នុងតម្លៃ​ជាង​ ១២​ លាន​ដុល្លារ​!!
អស់ស្ទះតែម្តង!! ក្រុមហ៊ុន​ Rolls-Royce​ របស់ចក្រភពអង់គ្លេស​បង្អួតរាងរថយន្តស៊េរី​ឆ្នាំ​ ២០១៧​ ក្នុងតម្លៃ​ជាង​ ១២​ លាន​ដុល្លារ​!!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjorXgz7OxJUjmw-jbQc_gzLEFF_EEhRW2znYbQEPfGrqCM02345hk5dd8qhufMG2WefsIuot7h_noPhAAqg2oGqrWbaBaSP_Fn9M06D34DkryPrZPiTmiJ-eU6XGiDb56NUNweAH0tbHk/s640/RRR.png
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjorXgz7OxJUjmw-jbQc_gzLEFF_EEhRW2znYbQEPfGrqCM02345hk5dd8qhufMG2WefsIuot7h_noPhAAqg2oGqrWbaBaSP_Fn9M06D34DkryPrZPiTmiJ-eU6XGiDb56NUNweAH0tbHk/s72-c/RRR.png
Khmer5 komsan
https://khmer5komsan.blogspot.com/2017/06/rolls-royce.html
https://khmer5komsan.blogspot.com/
https://khmer5komsan.blogspot.com/
https://khmer5komsan.blogspot.com/2017/06/rolls-royce.html
true
7276545602647412656
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy