បរទេស៖ នណាក៏ចង់រៀនមានចំណេះដឹងដែរ ដូច្នេះដើម្បីទទួលបានភាពជោគជ័យក្នុងជីវិតការងារនៅថ្ងៃអនាគត អ្នកត្រូវតែខំប្រឹងរៀន ដើម្បីទទួលបានសញ្ញាប័ត្រ ដ...
បរទេស៖ នណាក៏ចង់រៀនមានចំណេះដឹងដែរ ដូច្នេះដើម្បីទទួលបានភាពជោគជ័យក្នុងជីវិតការងារនៅថ្ងៃអនាគត អ្នកត្រូវតែខំប្រឹងរៀន ដើម្បីទទួលបានសញ្ញាប័ត្រ ដែលអ្នកប្រាថ្នាចង់បាន។ ប៉ុន្តែជាអកុសល្យ ការអប់រំអាចមានតម្លៃថ្លៃបន្តិច ទើបបណ្តាលឲ្យកុមារមួយចំនួន ចាប់ផ្តើមធ្វើការរកប្រាក់តាំងពីនៅតូចៗមកម្ល៉េះ។
បើទោះបីជា វាជាការទទួលខុសត្រូវរបស់ឪពុកម្តាយ ដើម្បីរកប្រាក់ផ្តល់ឲ្យកូនទៅរៀនក៏ដោយ ជាក់ស្តែង វាពិតជាពិបាកណាស់។ ជាពិសេសបណ្តាលប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសហ្វីលីពីន និងប្រទេសខ្មែរយើងអញ្ចឹងដែរ។ មានគ្រួសារជាច្រើនស្ថិតនៅក្នុងភាពក្រីក្រ ជួបការលំបាកគ្រប់បែបយ៉ាង ក្នុងការស្វែងរកប្រាក់ ដើម្បីបញ្ចូនកូនទៅសាលារៀន។
ទោះជាលំបាកយ៉ាងណា ស្រ្តីម្នាក់នេះ បានបង្ហាញការពិត ដោយការសន្សំប្រាក់បន្តិចម្តងៗ រហូតដល់អាចប្រើប្រាស់ធំដុំបានក្នុងថ្ងៃអនាគត។
អ្នកស្រ្តី Janneth Enriquez បានក្លាយជាតារាបណ្តាញសង្គមហ្វេសប៊ុកតែមួយយប់ប៉ុណ្ណោះ បន្ទាប់ពីនាងបានបង្ហោះរូបខ្លួនឯងដេកលើគំនរកាក់ជាច្រើនសន្ធឹកសន្ធាប់។ រូបថតរបស់នាង ក៏បានល្បីឡើងៗ ភ្លាមៗ ព្រមទាំង ត្រូវបានគេចែកចាយពាលពេញហ្វេសប៊ុក។
បច្ចុប្បន្ន នាងបានសន្សំប្រាក់កាក់ ៥ប៉េសូ និងកាក់ ១០ប៉េសូ អស់រយៈពេលប៉ុន្មានខែមកហើយ។ ទើបថ្ងៃនេះ ដល់ថ្ងៃចុះឈ្មោះចូលរៀនរបស់កូននាង សម្រាប់ប្រាក់ចំណាយថ្លៃសាលា វាពុំមែនជាបញ្ហាទៀតទេ នាងបានសន្សំរហូតដល់ចំនួន ៤៣០០០ ប៉េសូ (លុយហ្វីលីពីន)៕ អត្ថបទ៖ Khmer5 News




COMMENTS