ការវាយប្រហារនៅ Resorts World Manila កាលពីប៉ុន្មានថ្ងៃមុន បានបណ្តាលឲ្យជនជាតិហ្វីលីពីនជាច្រើននាក់បាត់បង់ជីវិត។ មូលដ្ឋាននៃការប្រវាយប្រហារនេះ...
ការវាយប្រហារនៅ Resorts World Manila កាលពីប៉ុន្មានថ្ងៃមុន បានបណ្តាលឲ្យជនជាតិហ្វីលីពីនជាច្រើននាក់បាត់បង់ជីវិត។ មូលដ្ឋាននៃការប្រវាយប្រហារនេះ មានជាច្រើនសណ្ឋានខុសៗគ្នា កាលពីជំហានដំបូង ខណៈមានមតិខ្លះបានដាក់ការសន្និដានថា វាមានជាប់ពាក់ពន្ធនិងក្រុមភេរវករ ISIS។ ប៉ុន្តែទោះជាយ៉ាងណា បើយោងតាមរបាយការណ៍ បានបញ្ជាក់ថា ខ្មាន់កាំភ្លើង គឺមានតែម្នាក់ឯងប៉ុណ្ណោះ ពុំមានពាក់ពន្ធនិងក្រុមណានោះទេ ពោលគឺនេះគ្រាន់តែជាអំពើប្លន់ប្រដាប់អាវុធប៉ុណ្ណោះ។
អជ្ញាធរបានបញ្ជាក់យ៉ាងច្បាស់ ជាសាធារណៈហើយថា វាពុំមែនជាអំពើភេរវកម្មនោះទេ គឺជាអំពើប្លន់ប្រដាប់អាវុធ។
មុននេះប៉ុន្មានម៉ោង ក្រុមសន្តិសុខ បានទម្លាយវីដេអូ យកចេញពីកាមេរ៉ាសុវត្ថិភាព បង្ហាញអំពីសកម្មភាពបាញ់ប្រហារក្នុង Resorts World Manila ជាមួយនិងសកម្មភាព ខ្មាន់កាំភ្លើងរូបនេះ ដុតតុល្បែង និងសកម្មភាពចាប់ខ្លួនជននេះទៀតផង។
តាមរយៈវីដេអូនេះ វាបានស្តែងចេញនូវការពិត និងបំបាត់នូវព័ត៌មានក្លែងក្លាយជាច្រើននៅលើអ៊ិនធឺណិត ដែលរីកសាយភាយកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ៕ អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ៖

COMMENTS