បរទេស៖ បង្អែមដ៏គួរអោយខ្ពើមរអើមនេះធ្វើឡើងពីប្រេងដូងនិងផ្លែឈើជាច្រើនមុខដែលចម្រាញ់បញ្ចូលគ្នា។ បង្អែមថ្មីនេះមានពណ៌ផ្សេងៗគ្នាជាច្រើន តាំងពីពណ៌...
បរទេស៖ បង្អែមដ៏គួរអោយខ្ពើមរអើមនេះធ្វើឡើងពីប្រេងដូងនិងផ្លែឈើជាច្រើនមុខដែលចម្រាញ់បញ្ចូលគ្នា។ បង្អែមថ្មីនេះមានពណ៌ផ្សេងៗគ្នាជាច្រើន តាំងពីពណ៌លឿងដល់ពណ៌ត្នោតចាស់។ ហើយអ្នកក៏អាចជ្រើសរើសតាមរូបរាងនិងពណ៌តាមចំណង់ចំណូលចិត្ត។
ទោះជារូបរាងនិងពណ៌នុំនេះចម្លែកខុសគេ ប៉ុន្តែទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងពេលថ្មីៗនេះ។ បើតាមសាពត៌មានAsiaOneបានអោយដឹងថា៖ " នុំចាហួយលាមកនេះលក់ក្នុងមួយដុំតម្លៃ២៥បាត។ ប៉ុន្តែវាត្រូវបានរិះគន់និងស្អប់ខ្ពើមយ៉ាងខ្លាំងពីក្រុមអ្នកនិយមប្រើអ៊ីនធឺណិត។ មនុស្សជាច្រើនឧទានរិះគន់ថារូបរាងខាងក្រៅនុំនេះពិតជាគួរអោយខ្ពើមរអើមខ្លាំងណាស់។ ទន្ទឹមនិងនេះក៏មានអ្នកសរសើរពីគំនិតច្នៃប្រឌិតថ្មីនេះ ប៉ុន្តែពួកគេក៏មិនហ៊ានសាកល្បងញ៉ាំដែរ។ "
Wilaiwan Mee-Nguenអាយុ៣០ឆ្នាំជាម្ចាស់ហាងបានបង្ហោះសារទៅក្នុងហ្វេសប៊ុកប្រាប់អតិថិជនអោយឈប់ប្រតិកម្មព្រោះវាត្រូវបានបញ្ជាទិញយ៉ាងច្រើនចាប់តាំងពីពេលផ្សព្វផ្សាយមកទល់ពេលនេះ។ នាងនិយាយថា៖ " សូមអ្នកស្ងប់ចិត្តបន្តិច! ខ្ញុំមិនដែលគិតថានិងអាចលក់បានទេ! ខ្ញុំគ្រាន់តែធ្វើវាសាកល្បងប៉ុណ្ណោះ។ អតិថិជនដែលញ៉ាំវាតែងសរសើរថាវាមានរសជាតិឆ្ងាញ់។ វាពិតជាមានរសជាតិថ្មីប្លែកឆ្ងាញ់! តើអ្នកមិនចង់សាកល្បងទេឬ? " អត្ថបទ៖ Khmer5 News
COMMENTS