បណ្តាញសង្គម៖ ថ្មីៗនេះអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ នាំគ្នាភ្ញាក់ផ្អើលនិងឈ្មោះរបស់ហាងលក់អាហារមួយកន្លែង ដែលផ្តល់ជូនអាហារពិសេសមានឈ្មោ...
បណ្តាញសង្គម៖ ថ្មីៗនេះអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ នាំគ្នាភ្ញាក់ផ្អើលនិងឈ្មោះរបស់ហាងលក់អាហារមួយកន្លែង ដែលផ្តល់ជូនអាហារពិសេសមានឈ្មោះថា "បបរសម័យ ប៉ុល ពត"។ ជាការពិតណាស់ ខ្មែរយើងម្នាក់ៗ ស្គាល់ និងចងចាំច្បាស់ណាស់អំពីរបបប្រល័យពូជសាសន៍មួយនេះ។
ការភ្ញាក់ផ្អើលនេះ បានកើតឡើង បន្ទាប់អាហារដ្ឋានមួយឈ្មោះ “ទួន តែម (អាំង គីមម៉ាច)” បានធ្វើការផ្សព្វផ្សាយទីតាំង និងយីហោខ្លួន ដោយរំលេចចេញនូវមុខម្លូបពិសេសឈ្មោះ "បបរសម័យ ប៉ុល ពត" តាមបណ្តាញសង្គមហ្វេសប៊ុក ដែលមានគណនីឈ្មោះថា "Tuon Tem" ដើម្បីស្វែងរកអតិថិជន តាមបណ្តាញសង្គមដ៏ពេញនិយមមួយនេះ។ តាមរយៈវីដេអូ គេបានដឹងថាអាហារដ្ឋាននេះ មានទីតាំង នៅខាងត្បូងស្តុបសាលាគ្រួស ចំងាយ ១៥០០ម ខេត្ត សៀមរាប ដែលនឹងចាប់ផ្តើមបើកលក់នៅថ្ងៃច័ន្ទ ទី១៩ ខែមិថុនានេះហើយ។
តាមរយៈទិដ្ឋភាព បង្ហាញលើបណ្តាញសង្គមហ្វេសប៊ុក ក៏អាចមានអារម្មណ៍ថា រស់ជាតិអាហារក្នុងហាងនេះ ក៏មិនធម្មតាដែរ។ និយាយទៅតាមរយៈបន្លែស្រស់ៗ និងត្រីដ៏ធំមួយក្បាល រៀបចំដាក់តាំងនៅក្បែរផ្លាកយីហោ ក៏អាចធ្វើឲ្យទស្សនិកជនស្រក់ទឹកមាត់បានដែរ។ ប៉ុន្តែគួរឲ្យស្តាយទីតាំងនៅឆ្ងាយពីភ្នំពេញពេក ក្រុមការងារ Khmer5 News សង្ឃឹមថាថ្ងៃណាមួយនឹងបានទៅភ្លក់រស់ជាតិដោយផ្ទាល់ម្តង។
តោះដើម្បីឲ្យដឹងច្បាស់ថាអាហារដ្ឋាននេះមានលក់អ្វីខ្លះ និងព័ត៌មានបន្ថែមទៀត សូមប្រិយមិត្ត ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៕ អត្ថបទ៖ Khmer5 News
វីដេអូ៖
COMMENTS