បរទេស៖ នេះជារឿងដែលប្រជាជនភាគច្រើនកំពុងត្រូវការដើម្បីកាត់បន្ថយការចំនាយប្រចាំថ្ងៃ។ ភាពក្រីក្រក្នុងបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកកាន់តែកើនឡ...
បរទេស៖ នេះជារឿងដែលប្រជាជនភាគច្រើនកំពុងត្រូវការដើម្បីកាត់បន្ថយការចំនាយប្រចាំថ្ងៃ។ ភាពក្រីក្រក្នុងបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ គ្រួសារក្រីក្រជាច្រើនក្នុងប្រទេសមួយក្រីក្រចំនួន តែងប្រើធ្យូងឬអុសដើម្បីចំអិនអាហារទទួលទានប្រចាំថ្ងៃ ព្រោះតម្លៃឧស្ម័នហ្គ៊ែសកាន់តែឡើងថ្លៃ។
ទោះជាបែបនេះក៏ការប្រើធ្យូងនិងអុសនៅតែជាឧបសគ្គដដែលព្រោះព្រៃឈើមិនអាចបំពេញតម្រូវការបានគ្រប់គ្រាន់។ ដោយសារតែហេតុនេះហើយ ទើបបុរសអ្នកខេត្តCotabatoម្នាក់នេះបានច្នៃបង្កើតចង្ក្រានទឹកបង្កជាចំហេះដាំបាយឬស្លបានយ៉ាងងាយ។ វាត្រូវបានគេហៅថា "ចង្ក្រានទឹក" ។
បុរសជនជាតិហ្វីលីពីនម្នាក់នេះបានអោយដឹងថា៖ " ចង្ក្រានទឹកនេះនៅតែត្រូវការហ្គ៊ែសដដែល ប៉ុន្តែហ្គ៊ែសនេះត្រូវបានទាញយកមកពីទឹកដើម្បីបង្កើតជាចំហេះ។ វាធ្វើអោយអ្នកប្រើប្រាស់អាចសន្សំសំចៃហ្គ៊ែសបាន២០ទៅ៣០%។ "
វីដេអូនេះបានធ្វើអោយក្រុមអ្នកនិយមប្រើអ៊ីនធឺណិតមានការងឿងឆ្ងល់ជាខ្លាំង។ មនុស្សជាច្រើនស្នើរអោយគាត់បង្ហាញពីគន្លឹះនិងរបៀបបង្កើតចង្ក្រានទឹកនេះឡើងដើម្បីស្រាយចម្ងល់ពួកគេ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
សូមទស្សនាវីដេអូខាងក្រោមនេះ៖
COMMENTS