បុរសជាអ្នកលក់ម្ហូបម្នាក់ ទាញយកថាមពលកម្ដៅព្រះអាទិត្យ ដើម្បីដុតមាន់លក់ ហើយត្រូវបានអតិថិជនជាច្រើននាក់គាំទ្រយ៉ាង...
បុរសជាអ្នកលក់ម្ហូបម្នាក់ ទាញយកថាមពលកម្ដៅព្រះអាទិត្យ ដើម្បីដុតមាន់លក់ ហើយត្រូវបានអតិថិជនជាច្រើននាក់គាំទ្រយ៉ាងខ្លាំង នូវមាន់ដុតដោយកម្ដៅព្រះអាទិត្យនេះ។
បុរសម្នាក់នេះម្នាក់ឈ្មោះ Sila Sutharat រស់នៅប្រទេសថៃ។ លោកបានគូរប្លង់ និងបង្កើតបច្ចេកទេសដុតមាន់ដោយថាមពលព្រះអាទិត្យនេះដោយខ្លួនឯង ដោយប្រើប្រាស់កញ្ចក់ដែលដោះចេញបានជិត១០០០បន្ទះ។ នេះបើយោងតាមការចុះផ្សាយរបស់ VOA Khmer នៅយប់ថ្ងៃម្សិលមិញ។
ប្រភពដដែលបន្តឲ្យដឹងថា កំដៅព្រះអាទិត្យចេញពីបន្ទះកញ្ចក់ទាំងនេះ មានថាមពលស្ទើរតែស្មើនឹងម៉ាស៊ីនដុតសាច់ដែរ ហើយលោកគ្រាន់តែចំណាយពេល១២នាទីប៉ុណ្ណោះ ដើម្បីដុតមាន់មួយ។ ការមាន់ដុតកម្តៅព្រះអាទិត្យនេះ ត្រូវបានអតិថិជននៅថៃជាច្រើន បាននាំគ្នាទៅហូបមាន់នៅហាងលក់ម្ហូបរបស់លោក ក្រោយពេលដែលវីដេអូក្លិបបង្ហាញពីបច្ចេកទេសដុតមាន់របស់លោក បានផ្សព្វផ្សាយពាសពេញបណ្តាញអ៊ិនធឺណែត។
លោក Sutharat និងភរិយា ដុតមាន់ប្រមាណ ៤០ក្បាល និងសាច់ជ្រូកជាប្រចាំ។ លោកបាននិយាយថា សាច់ដែលដុតដោយប្រើកម្ដៅព្រះអាទិត្យនេះ មានលក្ខណៈផុយល្អ និងឆ្អិនល្អ បើប្រៀបនឹងការដុតសាច់ដោយប្រើធ្យូង។ បន្ថែមលើនេះ កម្ដៅព្រះអាទិត្យ ជាប្រភពថាមពលដែលមិនអស់ថ្លៃចំណាយ ថាមពលស្អាត និងប្រកបដោយចិរភាព៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖

COMMENTS