បរទេស៖ បុរសជនជាតិចិនម្នាក់យំសោកបោកខ្លួនអាណិតកូនស្រីអាយុ៦ឆ្នាំស្លាប់ដោយសារត្រូវគ្រូយកបង់ស្អិតមករុំមាត់។ រឿងនេះបានកក្រើកពេញគេហទំព័រWeiboកាល...
បរទេស៖ បុរសជនជាតិចិនម្នាក់យំសោកបោកខ្លួនអាណិតកូនស្រីអាយុ៦ឆ្នាំស្លាប់ដោយសារត្រូវគ្រូយកបង់ស្អិតមករុំមាត់។ រឿងនេះបានកក្រើកពេញគេហទំព័រWeiboកាលពីថ្ងៃទី១២ខែមិថុនាដោយបានបង្ហាញពីសារក្តុកក្តួលអួលណែនជាច្រើនរបស់បុរសជាឪពុក។ ហេតុការណ៍នេះបានកើតឡើងក្នុងក្រុងHuadian ខេត្តJilinប្រទេសចិនក្នុងសាលាមត្តេយ្យមួយកន្លែងឈ្មោះHuadian Experimental Kindergarten។
តាមរយៈសាររបស់បុរសជាឪពុកបានអោយដឹងថា៖ " គ្រូមត្តេយ្យទទួលបន្ទុកថ្នាក់ឈ្មោះJu ChunWeiបានយកបង់ស្អិតមករុំមាត់Guo JinTongជាក្មេងស្រីតូចទើបតែមានអាយុ៦ឆ្នាំដោយចោទថានាងនិយាយច្រើនពេកពេលកំពុងហាត់ប្រាណពេលព្រឹក។ "
JinTongត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែនាងបានស្លាប់ប្រមាណជា៤០នាទីក្រោយពេលត្រូវរុំមាត់ព្រោះពិបាកដកដង្ហើម។ ចំណែកបុរសជាឪពុកបានចោទប្រកាន់Ju ChunWeiថាបានសម្លាប់កូនស្រីខ្លួនដោយចេតនា។
យោងតាមDaily Mailបានអោយដឹងថា៖ " ទំរាំតែឡានពេទ្យមកដល់នៅម៉ោង១០: ១៩ព្រឹក! JinTongបានលាចាកលោកអស់រយៈពេលកន្លះម៉ោងទៅហើយ "។ ហេតុនេះទើបខាងសាលាបានប្រាប់ទៅជីតារបស់JinTongដែលនៅក្នុងឡានជាមួយចៅស្រីថា៖ " យើងប្រហែលជាមិនអាចជួយសង្គ្រោះជីវិតរបស់ចៅស្រីអ្នកបានទេ!។ "
បុរសជាឪពុកនិយាយថា៖ " អាជ្ញាធរមូលដ្ឋានព្យាយាមលាក់បាំងរឿងនេះចំពោះខ្ញុំ។ ទាំងខាងសាលាមត្តេយ្យនិងខាងប៉ូលីសក៏ព្យាយាមមិននិយាយអ្វីសោះចំពោះរឿងនេះ។ បន្ទាប់ពីខាងមន្ទីរពេទ្យមិនអាចសង្គ្រោះជីវិតកូនស្រីខ្ញុំបាន ទើបនៅម៉ោង១១ព្រឹកខាងសាលាបានប្រាប់ខ្ញុំថាកូនស្រីរបស់ខ្ញុំបានស្លាប់បាត់ទៅហើយ។ ប៉ុន្តែពួកគេមិនបានប្រាប់ខ្ញុំថាកូនស្រីខ្ញុំត្រូវគ្រូទទួលបន្ទុកថ្នាក់យកបង់ស្អិតរុំមាត់នោះទេ។ ពួកគេគ្រាន់តែប្រាប់ខ្ញុំថាក្រុមប៉ូលីសកំពុងស៊ើបអង្កេតចំពោះករណីនេះ "។
ចំណែកJu ChunWeiពេលនេះត្រូវបានព្យួរការងារជាបណ្តោះអាសន្ន៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
COMMENTS