បរទេស៖ ក្មេងប្រុសម្នាក់នេះបានធ្វើអោយក្រុមអ្នកនិយមប្រើអ៊ីនធឺណិតក្នុងប្រទេសចិនមានការរំភើបចិត្តជាខ្លាំងព្រោះតែសេចក្តីក្លាហាននិងចិត្តកតញ្ញូរ...
បរទេស៖ ក្មេងប្រុសម្នាក់នេះបានធ្វើអោយក្រុមអ្នកនិយមប្រើអ៊ីនធឺណិតក្នុងប្រទេសចិនមានការរំភើបចិត្តជាខ្លាំងព្រោះតែសេចក្តីក្លាហាននិងចិត្តកតញ្ញូរបស់គេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយបានកើតឡើងចំពោះក្មេងតូចនិងប៉ារបស់គេបង្កអោយរងរបួសទាំងពីរនាក់ឪនិងកូន។ គេឃើញក្រុមសង្គ្រោះមកដល់ទាន់សភាពការណ៍ផងដែរ ប៉ុន្តែក្មេងតូចបែរជាអង្វរអោយសង្គ្រោះប៉ារបស់គេមុននិងជួយគេ។
ហេតុការណ៍នេះកើតឡើងកាលពីសប្តាហ៍មុនក្នុងក្រុងXinyuខេត្តJiangxiប្រទេសចិន។ ឪពុកនិងកូនពីរនាក់នេះបើកម៉ូតូជ្រុលទៅបុកបង្គោលភ្លើងក្បែរផ្លូវ ហើយពួកគេទាំងពីរត្រូវខ្ទាតបោកទៅនិងចិញ្ចើមថ្មល់។ ក្រោយហេតុការណ៍គេឃើញបុរសជាឪពុកដេកផ្កាប់មុខសន្លប់បាត់ស្មារតីនៅនិងថ្នល់។ ពេលឡានពេទ្យមកដល់ពួកគេក៏ចាប់ជួយក្មេងប្រុសព្រោះលើផ្ទៃមុខគេប្រលាក់សុទ្ធតែឈាម ប៉ុន្តែក្មេងតូចម្នាក់នេះសំពះអង្វរគ្រូពេទ្យអោយជួយឪពុកខ្លួនមុន។
ខណៈឪពុករបស់គេដឹងខ្លួនឡើងហើយឃើញផ្ទៃមុខកូនមានរបួសបែបនេះ គាត់ក៏និយាយទាំងអួលដើមកថា៖ " ខ្ញុំពិតជាអាណិតកូនប្រុសខ្ញុំណាស់! ប៉ុន្តែខ្ញុំក៏រំភើបចិត្តណាស់ដែរ! ខ្ញុំមិនដែលគិតថាគេក្លាហានដល់ថ្នាក់នេះសោះ! គេពិតជាក្លាហានជាងខ្ញុំទៅទៀត!។ " អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ៖
Source: shanghaiist.com
COMMENTS