បរទេស៖ សព្វថ្ងៃវាជារឿងធម្មតាណាស់ទៅហើយ ដែលមនុស្សទូទៅលេងហ្វេសប៊ុកខណៈពេលកំពុងដើរ ឬកំពុងបើកបរ។ យើងទាំងអស់គ្នាដឹងយ៉ាងច្បាស់ថាការងប់ងល់ជាមួយទូ...
បរទេស៖ សព្វថ្ងៃវាជារឿងធម្មតាណាស់ទៅហើយ ដែលមនុស្សទូទៅលេងហ្វេសប៊ុកខណៈពេលកំពុងដើរ ឬកំពុងបើកបរ។ យើងទាំងអស់គ្នាដឹងយ៉ាងច្បាស់ថាការងប់ងល់ជាមួយទូរស័ព្ទដៃ ជាមូលហេតុបង្កគ្រោះថ្នាក់ផ្សេងៗ តែពួកយើងនៅតែមិនប្រយ័ត្ន។ ជាឧទាហរណ៍ស្រ្តីចំណាស់អាយុ ៦៧ឆ្នាំម្នាក់នេះដើរផង លេងទូរស័ព្ទផង ទើបធ្វើអោយគាត់រងគ្រោះបែបនេះ។ នេះជាមេរៀនមួយសម្រាប់អ្នករាល់គ្នាដែលញៀននិងទូរស័ព្ទ។
ហេតុការណ៍នេះកើតឡើងតាមបណ្តោយផ្លូវSomersetក្នុងក្រុងPlainfieldនៃរដ្ឋNew Jersey ។ កាមេរ៉ាសុវត្ថិភាពថតបានសកម្មភាពស្ត្រីចំណាស់ដើរធ្លាក់រណ្តៅដែលគេដាក់របាំងត្រឹមត្រូវហើយ តែនាងដើរមិនមើលទើបរងគ្រោះបែបនេះ។
ដំបូងឡើយគាត់ហាក់ដូចជាប្រយ័ត្នដែរ តែក្រោយពីជក់អារម្មណ៍និងទូរស័ព្ទប្រមាណពីរវិនាទីក្រោយក៏ធ្លាក់ក្នុងរណ្តៅជម្រៅ១,៨ម៉ែត្រនោះតែម្តង។ យោងតាមប្រភពពត៌មានABC7បានអោយដឹងថាក្រុមសង្គ្រោះPlainfield Fire Divisionបានមកជួយសង្គ្រោះនិងនាំនាងទៅព្យាបាលនៅមន្ទីរពេទ្យ។ រណ្តៅនោះត្រូវបានបើកឡើងដើម្បីជួសជុលបំពង់ឧស្ម័នហ្គាសក្នុងតំបន់។ អូ! គួរអោយអាណិតគាត់ណាស់! គាត់ឈឺចាប់យ៉ាងខ្លាំង ហើយរងរបួសធ្ងន់ធ្ងរទៀត!។
ត្រូវតែប្រុងប្រយ័ត្នជាមួយទូរស័ព្ទសំណព្វចិត្តរបស់អ្នក ហើយក្រឡេកមើលជុំវិញខ្លួនផង។ កុំជក់ភ្នែកតែទូរស័ព្ទភ្លេចគិតគ្រោះថ្នាក់ដែលអាចបង្កអោយមានគ្រោះថ្នាក់ ឬបាត់បង់ជីវិតផងក៏ថាបាន៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
សូមទស្សនាវីដេអូខាងក្រោមនេះ៖
COMMENTS