បរទេស៖ តើមាននរណាស្គាល់ក្មេងនេះទ? ប្រសិនបើស្គាល់ សូមជួយរាយការណ៍ទៅប៉ូលីសព្រោះបុរសតិរច្ឆានម្នាក់បានបង្ខំអោយគេជក់គ្រឿងញៀន។ ប្រហែលប្រាំមួយម៉ោង...
បរទេស៖ តើមាននរណាស្គាល់ក្មេងនេះទ? ប្រសិនបើស្គាល់ សូមជួយរាយការណ៍ទៅប៉ូលីសព្រោះបុរសតិរច្ឆានម្នាក់បានបង្ខំអោយគេជក់គ្រឿងញៀន។ ប្រហែលប្រាំមួយម៉ោងមុន គណនីហ្វេសប៊ុកMalaysian Tamilar Kural បានបង្ហោះវីដេអូក្មេងប្រុសជនជាតិឥណ្ឌាម្នាក់រស់នៅជាមួយមនុស្សតិរច្ឆានដែលតែងសម្លុតគម្រាមធ្វើបាបគេគ្រប់ពេល។ ក្នុងវីដេអូមួយគេឃើញក្មេងប្រុសអង្គុយអត់ស្លៀកខោនៅក្នុងបន្ទប់ហើយត្រូវបុរសតិរច្ឆានសម្លុតបង្ខំអោយគេញ៉ាំបាយលាយសណ្តែក។ ក្មេងប្រុសស្រវាចាប់បាយដាក់ក្នុងមាត់យ៉ាងលឿនដោយក្តីភ័យខ្លាចតក់ស្លុតក្រៃលែង វាជារបបអាហារក្មេងតូចសម្រាប់មួយថ្ងៃ។
ចំណែកវីដេអូមួយទៀតគេឃើញក្មេងតូចកាន់ឧបករណ៍ជក់គ្រឿងញៀន។ គេលឺបុរសគម្រក់សួរក្មេងប្រុសថា៖ " តើចូលចិត្តអារម្មណ៍បែបនេះទេ? តើចង់ជក់ទៀតទេ? "។ ដោយហាក់ដូចជាភាំងៗស្មារតី ក្មេងប្រុសតែងឆ្លើយនូវចម្លើយដែលមនុស្សតិរច្ឆាននោះចង់បានជានិច្ច។
វាបានធ្វើអោយយើងទាំងអស់គ្នាស្រឡាំងកាំងនិងឆ្ងល់ផងដែរថា៖ " តើមានប្រភេទមនុស្សតិរច្ឆានបែបនេះនៅលើពិភពលោកយើងនេះតាំងពីពេលណាមក? " ។ មតិរិះគន់ជាច្រើនលើកឡើងថា៖ " ប្រសិនបើមនុស្សពេញវ័យប្រើគ្រឿងញៀនវាប៉ះពាល់ដល់សុខភាពរបស់គេ។ ប៉ុន្តែបើក្មេងតូចត្រូវគេបង្ខំអោយប្រើគ្រឿងញៀននោះវានិងធ្វើអោយមានជម្ងឺផ្លូវចិត្តធ្ងន់ធ្ងររួមទាំងសុខភាពផងដែរ "។ អ្នកខ្លះស្នើអោយប៉ូលីសស្រាវជ្រាវចាប់ខ្លួនអោយបានឆាប់បំផុតហើយបាញ់សម្លាប់មនុស្សតិរច្ឆាននោះចោលតែម្តងទៅ។
បើមាននរណាស្គាល់ក្មេងប្រុសនេះ ឬមានតម្រុយខ្លះៗ! សូមសហការផ្តល់ពត៌មានមកប៉ូលីសដើម្បីស្រាវជ្រាវឈានដល់ការចាប់ខ្លួនបុរសតិរច្ឆាននោះ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
សូមទស្សនាវីដេអូខាងក្រោមនេះ៖
COMMENTS