សិល្បៈ ៖ តារាចម្រៀងវ័យក្មេងសម្បូរទ្រព្យលោក សុគន្ធ ថេរ៉ាយុ បានបង្ហើបគម្រោងប្ដូររថយន្តពី Lexus 570 ស៊េរីឆ្នាំ ២០០៩ មកជិ...
សិល្បៈ ៖ តារាចម្រៀងវ័យក្មេងសម្បូរទ្រព្យលោក សុគន្ធ ថេរ៉ាយុ បានបង្ហើបគម្រោងប្ដូររថយន្តពី Lexus 570 ស៊េរីឆ្នាំ ២០០៩ មកជិះ Lexus 570 ស៊េរីឆ្នាំ២០១៧ មានរយៈពេលប្រមាណជាបីខែមកហើយ ប៉ុន្តែមកដល់ពេលនេះលោកបានបញ្ជាក់ថា លោកគ្មានសមត្ថភាពទិញរថយន្ត Lexus 570 ស៊េរី ឆ្នាំ ២០១៧ ទេ ព្រោះវាថ្លៃពេកតម្លៃ ២១ ម៉ឺនដុល្លារឯណោះ គឺលោកបានប្តូរមកជិះម៉ាក PORSCHE ស៊េរីឆ្នាំ២០១៤ ម្ដងវិញក្នុងតម្លៃ ៩ ម៉ឺនដុល្លារ។
លោក សុគន្ធ ថេរ៉ាយុ ប្រាប់លោក តាន់ ចន្ថា អ្នកផលិតព័ត៌មាន Kqube.net តាមទូរស័ព្ទ នៅមុននេះបន្តិចថា "បាទបង សម្រាប់គម្រោងប្ដូររថយន្ត ពី Lexus 570 ស៊េរីឆ្នាំ២០១៧ ដែលខ្ញុំធ្លាប់បាននិយាយនោះ គឺមិនអាចទៅរួចទេ ព្រោះវាថ្លៃពេក គឺខ្ញុំចង់សន្សំលុយមួយចំនួនបង់ផ្ទះផ្ដាច់ ដូច្នេះហើយទើបខ្ញុំប្ដូរមកជិះរថយន្ត Poscheស៊េរីឆ្នាំ២០១៤ ម្ដងវិញ ដែលវាមានតម្លៃត្រឹមតែ៩ម៉ឺនដុល្លារ"។
តារាចម្រៀងរូបនេះបន្តថា "រថយន្តថ្មីនេះខ្ញុំទិញបានកាលពីថ្ងៃម្សិលមិញ ហើយការប្ដូរមកជិះរថយន្តម៉ាកនេះ មកពីខ្ញុំយល់ថា ក្រៅពីមានតម្លៃទាប់ជាង Lexus 570 ឆ្នាំ២០១៧ គឺចង់ប្ដូរម៉ាកម្ដង ព្រោះខ្ញុំធ្លាប់ជិះ Lexus ច្រើនគ្រឿងមកហើយ ។ ម្យ៉ាងទៀតខ្ញុំចង់សាកប្រើរថយន្តបែកខាងអឺរ៉ុបម្ដងវិញ ព្រោះវាបំពាក់បច្ចេកទេសទំនើប និងមានគ្រឿងមាំ ហើយចំណុចមួយទៀតគឺ វាសមជាមួយរូបរាងខ្ញុំផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Kqube.net
COMMENTS