បណ្តាញសង្គម៖ បុរសជំទង់ជនជាតិ ២នាក់ ត្រូវបានអ្នករស់នៅជិតខាងថតបានសកម្មភាពវាយប្រដាល់គ្នា ល្អមើល មិនចាញ់ការប្រកួតប្រដាល់សេរីថៃ ឬ Muay Thai តា...
បណ្តាញសង្គម៖ បុរសជំទង់ជនជាតិ ២នាក់ ត្រូវបានអ្នករស់នៅជិតខាងថតបានសកម្មភាពវាយប្រដាល់គ្នា ល្អមើល មិនចាញ់ការប្រកួតប្រដាល់សេរីថៃ ឬ Muay Thai តាមកញ្ជាក់ទូរទស្សន៍នោះទេ។ តាមរយៈវីដេអូ ដែលត្រូវបានបង្ហោះឡើង និងចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុកនៅប្រទេសថៃ គេឃើញ គូប្រកួតក្រៅសៃវៀនទាំង ២នាក់ បញ្ចេញក្បាច់គុណដាក់គ្នា ដោយម៉ាត់ឆ្វេងស្តាំ ទាត់ជើងក្រោម ឡើងចង្គង់ ដូចជាកីឡាករអាជីពដូច្នេះដែរ។ ប៉ុន្តែអ្វីដែលខុសគ្នានោះ គឺក្រោយគេផ្តួលគូប្រកួតហើយ គឺគេនៅវាយថែមទៀត ដោយឃើញខុសនូវលក្ខខ័ណ្ឌដូចនេះ អ្នកថតវីដេអូ ក៏សម្រេចចិត្តស្ទុះទៅបញ្ឈប់ការប្រកួតរបស់អ្នកទាំង ២តែម្តង។ ទើបធ្វើឲ្យទស្សនិកជន មិនអាចដឹងលិទ្ធផលចាញឈ្នះរបស់គូប្រកួតនេះ៕ អត្ថបទ៖ Khmer5 News
បើដូច្នេះ តើប្រិយមិត្តអាចទាយបានទេថា ខាងណាអ្នកឈ្នះ??
សូមទស្សនាវីដេអូអំពីការប្រកួតប្រដាល់សេរីថៃ ក្រៅសៃវៀន ខាងក្រោមនេះ៖

COMMENTS