បរទេស៖ បើបីជាសម័យទំនើប អ្នកវិទ្យាសាស្រ្តស្វែងរកឃើញពិភពថ្មី ក្រៅភពផែនដីជាបន្តបន្ទាប់ ប៉ុន្តែអបិយជំនឿនៅតែមាន ពោលគឺតាមសាសនានិមួយៗដែលមនុស្សគោ...
បរទេស៖ បើបីជាសម័យទំនើប អ្នកវិទ្យាសាស្រ្តស្វែងរកឃើញពិភពថ្មី ក្រៅភពផែនដីជាបន្តបន្ទាប់ ប៉ុន្តែអបិយជំនឿនៅតែមាន ពោលគឺតាមសាសនានិមួយៗដែលមនុស្សគោរព។ ថ្មីៗនេះមានករណី កូនគោ១ក្បាល បានកើតមកជាមួយមុខមាត់ស្រដៀងមនុស្ស ធ្វើឲ្យប្រជាជនឥណ្ឌា ដែលភាគច្រើនកាន់សាសនាហិណ្ឌូ នាំគ្នាភ្ញាក់ផ្អើល ជុំវិញហេតុការណ៍។
តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកភូមិជាច្រើននាក់ នៅទីក្រុង Muzaffarnagar រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា បាននាំគ្នាទៅមើលសត្វគោចម្លែកនេះ និងជឿថានេះជាអភូតហេតុបង្កើតឡើងដោយព្រះអទិទេព។
គួរបញ្ជាក់ផងដែរថា សត្វគោចម្លែកនេះ មានភ្នែក២ ច្រមុះ១ និងត្រចៀក២ ដែលមានលក្ខណៈស្រដៀងមនុស្សលោក។ បន្ទាប់ពីដំណឹងជុំវិញរឿងចម្លែងមួយនេះ បានកាន់តែល្បីឡើងៗ ក៏មានអ្នកភូមិកាន់តែច្រើនឡើងៗ នាំគ្នាមកបួងសួង គោរពបូជា ដោយពួកគេជឿថា សត្វគោចម្លែកនេះ ជាអវតាររបស់ព្រះវិស្ណុ ដូចបានសម្តែងក្នុងសាសនាហិណ្ឌូ។
បើយោងតាមប្រភពព័ត៌មានពីអ្នកវិទ្យាសាស្ត្រ បានឲ្យដឹងថា "នេះជាការបំរែបំរួលខុសប្រក្រតីនៃធម្មជាតិ ដែលបណ្តាលឲ្យហ្សែនមិនបានលូតលាស់ត្រឹមត្រូវ ខូចទ្រង់ទ្រាយដើម ទើបកើតមានអភូហេតុយ៉ាងចម្លែកបែបនេះ"៕ អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ៖

COMMENTS