សិល្បៈ ៖ ជារឿងចាប់អារម្មណ៍ណាស់ដែលតារាសម្ដែងជើងចាស់លោក ខៃ ប្រសិទ្ធិ បានបង្ហាញមុខជាថ្មីក្នុងការថត MVចម្រៀងមួយក្នុងស្រុ...
សិល្បៈ ៖ ជារឿងចាប់អារម្មណ៍ណាស់ដែលតារាសម្ដែងជើងចាស់លោក ខៃ ប្រសិទ្ធិ បានបង្ហាញមុខជាថ្មីក្នុងការថត MVចម្រៀងមួយក្នុងស្រុកខ្មែរ គឺបទ "ឪពុកអ្នកក្រ" ដែលច្រៀងដោយកញ្ញា សុវត្តិឌី ធារិកា និងនិពន្ធដោយលោក សាវិន ហ្វីលីព។
ការបង្ហាញមុខជាថ្មីនេះលោក ខៃ ប្រសិទ្ធ បានសម្ដែងជាតួឯកក្នុងវីដេអូបទចម្រៀងថ្មី "ឪពុកអ្នកក្រ" តែម្ដង ដោយបទនេះជាបទចម្រៀងកំពុងល្បី និងបកស្រាយដោយកញ្ញា សុវត្តិឌី ធារិកា ។ គួរបញ្ជាក់ដែរថា តារាសម្ដែងលោក ខៃ ប្រសិទ្ធ បានអវត្តមាន ពីឆាកសិល្បៈមានរយៈពេលប្រមាណជា២០ឆ្នាំមកហើយ ពោលគឺតាំងពីមុនភរិយាលោកអ្នកនាង ពិសិទ្ធ ពិលីកា បានស្លាប់ដោយសារខ្មាន់កាំភ្លើងបាញ់សម្លាប់នៅខែកក្កដា ឆ្នាំ១៩៩៩ មកម្ល៉េះ។
ការបង្ហាញវត្តមានជាថ្មីនេះមិនទាន់មានព័ត៌មានច្បាស់ថា លោក ខៃ ប្រសិទ្ធ អាចវិលមកចាប់អាជីពសិល្បៈជាថ្មី ខណៈដែលលោកកំពុងរស់នៅយ៉ាងសុខស្រួល លើគំនរទ្រព្យក្នុងប្រទេសអូស្ត្រាលីនោះទេ៕ ផ្តល់សិទ្ធិដោយ៖ Kqube.net
COMMENTS