បរទេស៖ លោក Min Sik Kim អាយុ៣០ឆ្នាំជាម្ចាស់ហាង Spanaway ក្នុងក្រុង Washington បានបាញ់បុរសម្នាក់ឈ្មោះ Jakeel Rashon Mason អាយុ២១ឆ្នាំ ស្លៀ...
បរទេស៖ លោក Min Sik Kim អាយុ៣០ឆ្នាំជាម្ចាស់ហាង Spanaway ក្នុងក្រុង Washington បានបាញ់បុរសម្នាក់ឈ្មោះ Jakeel Rashon Mason អាយុ២១ឆ្នាំ ស្លៀកឈុតខ្មៅ ខណៈបុរសនេះ ព្យាយាមចូលលួចបារី។ ប្រពន្ធរបស់ Kim នៅក្នុងហាងពេលដែលចោរចូលលួច ហើយនាងក៏ដកកាំភ្លើងបាញ់តបតជាមួយចោរតែម្តងទៅ។ នាងត្រូវរបួសចំក្បាលពោះ ប៉ុន្តែមិនបាត់បង់ជីវិតទេ។ Kimនិងភរិយាទើបតែបើកដំណើរការរកស៊ីបានប្រាំបីខែប៉ុណ្ណោះ ប៉ុន្តែពួកគេតែងជួបបញ្ហាជាប់ជានិច្ច។
នៅថ្ងៃនោះ Kim បានដើរចេញក្រៅប្រាប់បុរសពីរបីនាក់ដែលឈររារេមុខហាងអោយចាកចេញពីទីនោះ។ Kimក៏ក្រឡេកឃើញបុរសម្នាក់ដើរចូលក្នុងហាងព្យាយាមលួចបារី ទើបគាត់ដើរត្រលប់មកវិញហើយ ត្រៀមកាំភ្លើងរួចជាស្រេច។ នៅក្នុងវីដេអូគេឃើញ Kim សៀតកាំភ្លើងនៅចង្កេះហើយស្ទុះទៅដាល់ Mason ចំមុខ ខណៈដែលព្យាយាមរត់គេច។ បន្ទាប់មក Kim ដកកាំភ្លើងបាញ់គេពីក្រោយខ្នងស្លាប់ ភ្លាមៗតែម្តង។ មុនពេលរត់ចេញ Mason មិនទាន់លួចបារីបាននៅឡើយទេ ព្រោះប្រពន្ធរបស់ Kim បានស្វាគមគេយ៉ាងចាស់ដៃរួចមកហើយនៅក្នុងហាង។
វីដេអូពេលចោរចូលប្លន់ក្នុងហាង ហើយត្រូវបានប្រពន្ធKim តបតវិញ៖
មុនពេលចាប់ខ្លួន Kim និយាយថា៖ " ពេលស្ទុះចេញមក Mason រុញខ្ញុំអោយដួលទៅនិងដី ហើយព្យាយាមកញ្ឆក់យកកាំភ្លើងពីខ្ញុំ។ កាលៈទេសៈនោះបើមិនគេស្លាប់ គឺខ្ញុំស្លាប់ ទើបខ្ញុំបាញ់គេដើម្បីការពារខ្លួនប៉ុណ្ណោះ"។ ប៉ុន្តែទោះជាយ៉ាងណា អ្នកស្រាវជ្រាវករណីនេះគឺ Ed Troyer គាត់បាននិយាយថា៖ " យោងតាមការអង្កេតតាមដានក្នុងវីដេអូគឺមិនបែបនោះឡើយ។ ប្រពន្ធរបស់Kimបាញ់តជាមួយMasonនៅក្នុងហាង ហើយពេលគេស្ទុះរត់ចេញមកក៏ត្រូវKimដាល់ចំមុខហើយដកកាំភ្លើងបាញ់តែម្តង។ "
លោក Min Sik Kim ជាម្ចាស់ហាង
ចោរ Jakeel Rashon Mason ដែលត្រូវម្ចាស់ហាងឈ្មោះ Kim បាញ់ស្លាប់
កំឡុងពេលសវនាការKimនិយាយថា៖ " ខ្ញុំឈរនៅទីនេះដើម្បីទទួលខុសត្រូវរាល់អំពើរបស់ខ្ញុំ ហើយខ្ញុំទទួលយកលទ្ធផលដែលខ្ញុំបានប្រព្រឹត្ត។ ខ្ញុំគ្មានសិទ្ធសម្លាប់ជីវិតគេនោះទេ "។ ចំពោះករណីនេះKimត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារប្រាំបីឆ្នាំពីបទមនុស្សឃាត៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
COMMENTS