NASA ក៏កំពុងត្រៀមរៀបចំការបញ្ជូនយានស្រាវជ្រាវពិសេសមួយឈ្មោះ Parker ទៅកាន់បរិយាកាសក្បែរព្រះអាទិត្យផងដែរ ដើម្បីសិក្សាអ...
NASA ក៏កំពុងត្រៀមរៀបចំការបញ្ជូនយានស្រាវជ្រាវពិសេសមួយឈ្មោះ Parker ទៅកាន់បរិយាកាសក្បែរព្រះអាទិត្យផងដែរ ដើម្បីសិក្សាអំពីដំណើរប្រព្រឹត្តទៅនៃព្រះអាទិត្យ និងដើម្បីស្វែងយល់នូវអ្វីដែលអ្នកវិទ្យាសាស្ត្រត្រូវធ្វើចំពោះបញ្ហាអាកាសធាតុនៃភពផែនដី ។ យាន Parker អាចទ្រំទ្រនឹងសីតុណ្ហភាព ១៣៧១ អង្សា និងអាចទប់ទល់ជាមួយនឹងការប៉ះទង្គិចបំណែកតូចៗដែលហោះហើរក្នុងអវកាស រហូតដល់អាចទ្រាំទ្រនឹងកាំរស្មីដ៏មានអនុភាពក្នុងពេលស្ថិតនៅចម្ងាយ ៧ លានគីឡូម៉ែត្រពីព្រះអាទិត្យ ។
អវកាសយានិក NASA អ្នកស្រី Peggy Whitson ដែលជាអវកាសយានិក សហរដ្ឋអាមេរិក មានបទពិសោធន៍ច្រើនក្នុងអវកាស កំពុងដឹកនាំបេសកកម្មនៅលើស្ថានីយយានអវកាសអន្តរជាតិ ចាប់ពីថ្ងៃទី ១ ខែ មិថុនា ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន អ្នកស្រី Whitson បានរៀបរាប់អំពីការប្រឈមនៃជីវិតទាំងក្នុងអវកាស និងនៅលើផែនដី ពិសេសគឺស្រទាប់ការពារផែនដី កាន់តែស្ដើង ។ អ្នកស្រីបញ្ជាក់ថា អ្នកដែលបានស្រាវជ្រាវដោយស្ថិតនៅលើទីអវកាសទើបបានដឹងច្បាប់ថា តើភពផែនដីងាយនឹងទទួលរងគ្រោះប៉ុណ្ណា ដែលទាមទារឲ្យមនុស្សត្រូវតែប្ដេជ្ញាការពារជាទីបំផុត ។
ដោយឡែក បទពិសោធន៍នៃការស្ថិតនៅលើអវកាស ទាំងផ្នែករាងកាយ និងស្មារតី គឺជាផ្នែកដ៏សំខាន់សម្រាប់បេសកកម្មទៅកាន់ភពអង្គារនៅពេលអនាគត ។ អ្នកស្រី Whitson សង្ឃឹមថា រដ្ឋបាលអវកាស និងអាកាសចរជាតិ ឬ NASA នឹងបញ្ជូនអវកាសយានិកទៅកាន់ភពអង្គារនៅពាក់កណ្ដាលទសវត្សឆ្នាំ ២០៣០ ហើយការប្រឈមធំបំផុតនៃបេសកកម្មភពអង្គារគឺរលកកាំរស្មីពន្លឺព្រះអាទិត្យនៅលើភពក្រហមនោះ ជាកន្លែងដែលបរិយាកាសមិនអាចការពារជីវិតទប់ទល់នឹងកាំរស្មីព្រះអាទិត្យបានឡើយ ។ ផ្តល់សិទ្ធិដោយ៖ Kqube.net

COMMENTS