បណ្តាញសង្គម៖ ក្រោយការតស៊ូតអស់រយៈពេលប៉ុន្មានឆ្នាំទាំងក្នុងវិស័យសិល្បៈ និងបណ្តាញសង្គម ទៅបំផុតតារាហ្វេសប៊ុក PeyPey Dy អាចសម្រេចក្តីសុបិន្ត ដ...
បណ្តាញសង្គម៖ ក្រោយការតស៊ូតអស់រយៈពេលប៉ុន្មានឆ្នាំទាំងក្នុងវិស័យសិល្បៈ និងបណ្តាញសង្គម ទៅបំផុតតារាហ្វេសប៊ុក PeyPey Dy អាចសម្រេចក្តីសុបិន្ត ដែលខ្លួនប្រាថ្នាកាលនៅអត់។ ថ្មីៗនេះ គេសង្គេតឃើញ តារាហ្វេសប៊ុកម្នាក់នេះ បានបង្អួតសម្រស់ដ៏ស្រស់ស្អាតរបស់គេ នៅចំពីមុខរថយន្តស៊េរីទំនើបម៉ាក Audi Q7 ។
បើយោងតាមទំព័រហ្វេសប៊ុករបស់ PeyPey Dy បានបង្ហោះរូបភាពទាំងនេះ និងសាររៀបរាប់ដូចខាងក្រោមនេះ៖
«
កាដូរសម្រាប់ខ្លួនឯងមុនថ្ងៃកំណេីត ❤
ចាំបានថា កាលខ្ញុំមិនទាន់មានបាន ជិះត្រឹមmorning ហេីយកាលនោះមានទស្សនាវដ្តីរថយន្តបាន សួរខ្ញុំថា ឡានក្នុងក្តីស្រម៉ៃខ្ញុំគឺជាឡានអ្វី? ខ្ញុំប្រាប់ថា គឺAudi Q7
បន្ទាប់ពីទស្សនាវដ្តីនោះចេញផ្សាយ ពួកម៉ាកនៅវិទ្យាល័យក៏សួរខ្ញុំថា "ហែងស្រលាញ់Audi? តែលូវហែងជិះmorningហ្នឹង?" រួចហេីយគេសេីច 😔
តែថ្ងៃនេះខ្ញុំសម្រេចបំណងបានហេីយ 😊
តស៊ូគង់បានសម្រេច
»
បន្ទាប់ពីបានធ្វើការបង្ហោះអំពីរឿងរាវខាងលើរួច មានអ្នកគាំទ្រជាច្រើនចូលចុច Like និងShare រហូតដល់រាប់ K ឯណុះ ព្រមទាំងអបអរសារទ ដល់តារាហ្វេសប៊ុករូបនេះទៀតផង៕ អត្ថបទ៖ Khmer5 News




COMMENTS