បរទេស៖ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ នៅក្នុងទីក្រុង Pattaya ប្រទេសថៃ មានស្រ្តីម្នាក់មានឈ្មោះ Kanchana Kaetkaew និងមានរហ័សនាមហៅក្រៅថា ...
បរទេស៖ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ នៅក្នុងទីក្រុង Pattaya ប្រទេសថៃ មានស្រ្តីម្នាក់មានឈ្មោះ Kanchana Kaetkaew និងមានរហ័សនាមហៅក្រៅថា "ម្ចាស់ក្សត្រីខ្យាដំរី" បានបញ្ចេញទេពកោសល្យដ៏អស្ចារ្យរបស់នាង ដើម្បីបំបែកកំណត់ត្រាពិភពលោក Guinness ចំនួន ២។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កំណត់ត្រាទី១ គឺនាងបានផ្ទុកក្នុងមាត់នូវសត្វខ្យាដំរីពិស ទាំងរស់ ពីរយៈពេល២៨ វិនាទី ទៅ៣ នាទី។ កំណត់ត្រាទី២ គឺនាងបានចំណាយពេលអស់ ៣៣ថ្ងៃ នៅក្នុងកញ្ចក់ទំហំ ១២ម៉ែត្រការ៉េ ជាមួយនឹងសត្វខ្យាដំរីរស់រវើក រហូតដល់ទៅ ៥០០០ក្បាល។
គួរបញ្ជាក់ផងដែរថា សត្វខ្យាដំរីមានចំនួនជាង ២០០០ប្រភេទខុសៗគ្នា ដោយលែកសត្វខ្យាដំរីចំនួន ប្រហែល ៤០ប្រភេទ មានពិសខ្លាំង ដែលអាចបង្ករគ្រោះថ្នាក់ដល់មនុស្សសត្វបាន ពួកវាតែងតែចាប់កណ្ដុរ និងសត្វល្អិតដទៃទៀត ធ្វើជាចំណី។ ជាពិសេសនោះ ពួកវាមានសមត្ថភាពរស់នៅដោយគ្មានចំណី និងទឹកបានរហូតដល់រយៈពេល ១ឆ្នាំ៕ អត្ថបទ៖ Khmer5 News ប្រភព៖ DailyMail







COMMENTS