បរទេស៖ ខ្ញុំយំហើយយំទៀតពេលឃើញMaddoxដំបូងនៅឆ្នាំ២០០១ក្នុងមជ្ឃមណ្ឌលកុមារកំព្រា ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវតែធ្វើជាម្តាយរបស់គេ។ បន្ទាប់ពីថតច...
បរទេស៖ ខ្ញុំយំហើយយំទៀតពេលឃើញMaddoxដំបូងនៅឆ្នាំ២០០១ក្នុងមជ្ឃមណ្ឌលកុមារកំព្រា ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវតែធ្វើជាម្តាយរបស់គេ។ បន្ទាប់ពីថតចប់ខ្សែភាពយន្តរឿង " Tomb Raider " ក្នុងប្រទេសកម្ពុជាJolieចាប់ផ្តើមបាក់ចិត្តស្រលាញ់ប្រទេសកម្ពុជាហើយតែងមកលេងជាញឹកញាប់ជាមួយអតីតប្តីរបស់នាងគឺBilly Bob Thornton។ មានម្តងនោះ Jolie និងBilly Bobប្រទះឃើញMaddoxនៅមណ្ឌលកុមារកំព្រា ហើយនាងមានឧបនិស្ស័យជាខ្លាំងជាមួយMaddox។ នាងសំឡឹងមើលMaddoxដោយភាំងស្មារតីហើយរំពេចនោះទឹកភ្នែកក៏ស្រាប់តែហូរស្រក់ចុះមក។ ចំណែកមនោសញ្ចេតនាដ៏ជ្រាលជ្រៅក៏កើតមានភ្លាមជាមួយMaddox។ ពួកគេស្នើរសុំMaddoxធ្វើជាកូនចិញ្ចឹម ហើយច្រើនខែក្រោយមកពួកគេក៏ទទួលបានMaddoxជាកូនចិញ្ចឹមដូចបំណង។ ពីដំបូងឡើយJolieហាក់ស្ទាក់ស្ទើរក្នុងការសុំកូនពីកម្ពុជាយកទៅចិញ្ចឹមដោយខ្លាចគេរិះគន់និងមើលងាយ។
ក្រោយមកJolieបានប្រាប់មិត្តរបស់នាងក្នុងប្រទេសកម្ពុជាគឺLoung Ungថានាងចង់ផលិតខ្សែភាពយន្តមួយដែលមានចំណងជើងថា " ដំបូងពួកគេសម្លាប់ប៉ារបស់ខ្ញុំ " វាជាសាច់រឿងដែលពាក់ព័ន្ធនិងរបបខ្មែរក្រហម។ Ungក៏សុំJolieជាជំនួយការក្នុងការធ្វើការងារនេះ ហើយJolieក៏យល់ព្រម។ Ungប្រាប់កូនៗJolieថា៖ " Jolieគឺជាម្តាយដ៏ល្អនៃអ្នករាល់គ្នា។ ខ្ញុំចង់ធ្វើជាកូនគាត់ណាស់ព្រោះខ្ញុំធ្លាប់ជាកូនកំព្រាកាលអាយុ៨ឆ្នាំ។ ដោយសារតែបែបនេះយើងរាល់គ្នាតែងស្រមៃចង់មានឪពុកមានម្តាយដូចគេដែរ "។ ចំណែកJolieក៏ធ្លាប់និយាយថាដោយសារតែមានការជួយខ្នះខ្មែងពីUngទើបនាងបានMaddoxជាកូនចិញ្ចឹម។
Jolieនិងកូនប្រុសរស់នៅសហរដ្ឋអាមេរិកដោយក្តីសុខតែនាងមិនដែលអោយកូនភ្លេចប្រទេសដើមកំណើតរបស់គេឡើយ។ នាងបានទិញផ្ទះមួយក្នុងប្រទេសកម្ពុជាហើយនិងក្លាយជាពលរដ្ឋកម្ពុជា។ កាលពីឆ្នាំ២០០៣នាងបានបង្កើតមូលនិធិMaddox Jolie-Pittដើម្បីជួយដោះស្រាយបញ្ហានៅកម្ពុជាដូចជា៖ បរិស្ថាន អប់រំ សុខភាពជាដើម។ ចំណែករឿង " ដំបូងពួកគេសម្លាប់ប៉ារបស់ខ្ញុំ " Jolieចង់ធ្វើវាយូរណាស់មកហើយ ប៉ុន្តែនាងរងចាំដល់Maddoxអាយុ១៥ឆ្នាំ។ ក្នុងរឿងនេះMaddoxនិងប្អូនប្រុសចិញ្ចឹមម្នាក់ទៀតដែលមានដើមកំណើតនៅវៀតណាមគឺPaxក៏ចូលរួមសម្តែងក្នុងនោះដែរ។ ដំបូងJolieមានការបារម្មណ៍ចំពោះMaddoxដែលនិងចូលរួមសម្តែងក្នុងខ្សែភាពយន្តប្រវត្តិសាស្រ្តបែបសង្វេគតក់ស្លុតបែបនេះ។ នាងបារម្មណ៍ក្រែងMaddoxនៅមិនមិនទាន់រៀបចំខ្លួននិងអារម្មណ៍អោយបានរួចរាល់។ មិនតែប៉ុណ្ណោះនាងក៏បារម្មណ៍ក្រែងរឿងនេះនិងជះឥទ្ធិពលដល់ផ្លូវចិត្តប្រជាជនខ្មែរផងដែរ។
Ungនិយាយថា៖ " ប្រទេសមួយដូចកម្ពុជាយើងនេះមានវប្បធម៌មានតម្លៃជាច្រើន។ វប្បធម៌ដ៏ល្អផូរផង់ ការគោរពគ្នាទៅវិញទៅមក ការអោនលំទោនចំពោះចាស់ព្រឹទ្ធាចារ្យ ទាំងនេះហើយដែលទាក់ទាញJolieអោយមកកម្ពុជា។ "
Jolieមិនប្រាកដថាតើMaddoxមានអារម្មណ៍បែបណានោះទេ ប៉ុន្តែនាងសប្បាយរីករាយពេលដែលឃើញគេកាន់តែមានភាពជិតស្និទជាមួយបងប្អូនខ្មែរ។ នាងកាន់តែរីករាយទៀតនោះគឺពេលដែលMaddoxមានអារម្មណ៍តែកក់ក្តៅនៅប្រទេសកម្ពុជា។ ពេលមួយMaddoxសុំJolieទៅគេងនៅផ្ទះជាមួយមិត្តភ័ក្រ។ Jolieបានអនុញ្ញាតហើយនាងគិតថានេះជាពេលវេលាល្អដែលធ្វើអោយMaddoxមានទំនាក់ទំនងល្អជាមួយកម្ពុជា៕ អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូ៖
COMMENTS