បរទេស៖ វាជារឿងស្រណោះស្រណោកជាទីបំផុតមួយ! កាលពីពីរសប្តាហ៍មុនក្មេងស្រីអាយុ៦ឆ្នាំម្នាក់ ត្រូវទទួលការវះកាត់យកដុំសាច់ចេញពីខួរក្បាល ហើយពាក្យសម្...
បរទេស៖ វាជារឿងស្រណោះស្រណោកជាទីបំផុតមួយ! កាលពីពីរសប្តាហ៍មុនក្មេងស្រីអាយុ៦ឆ្នាំម្នាក់ ត្រូវទទួលការវះកាត់យកដុំសាច់ចេញពីខួរក្បាល ហើយពាក្យសម្តីដែលនាងផ្តាំមុននិងវះកាត់បានធ្វើអោយមនុស្សជុំវិញពិភពលោកខ្លោចផ្សាជាខ្លាំង។
ក្មេងស្រីតូចម្នាក់នេះឈ្មោះ Xiao Yue Yue នាងចាប់ផ្តើមឈឺក្បាល និងក្អួតជាខ្លាំងកាលពីខែមិនា។ ឪពុកម្តាយ Yue Yue យល់ថានាងគ្រាន់តែផ្តាសាយធម្មតាប៉ុណ្ណោះ តែការពិតនោះវាជារោគសញ្ញានៃជម្ងឺដុះសាច់ក្នុងខួរក្បាល។ វាហាក់ដូចជាអស់សង្ឃឹម! ប៉ុន្តែឪពុកម្តាយរបស់Yue Yueនៅតែព្យាយាមនាំកូនទៅព្យាបាលនៅក្រុងShanghai។ ការធ្វើដំណើរនិងថ្លៃព្យាបាលធ្វើអោយពួកគេអស់លុយរលីងពីក្នុងគណនីធនាគា។ តម្លៃក្នុងការសម្រាកព្យាបាលក្នុងមួយថ្ងៃចន្លោះរវាងពី ៧០០០ទៅ៨០០០¥ ហើយចាប់តាំងពីYue Yueដេកពេទ្យរយៈពេលជាង២០ថ្ងៃកន្លងមកតម្លៃព្យាបាលសរុបកើនដល់២០០០០០¥។
ក្រោយមកពូរបស់Yue Yueបានបង្កើតមូលនិធិស្វែងរកជំនួយជួយថ្លៃព្យាបាល ហើយពីរបីថ្ងៃក្រោយមកពួកគេទទួលបានលុយឧបត្ថម្ភចំនួន១៦០០០០¥ពីសាធារណៈជនទូទៅ។
នៅថ្ងៃទី២១ខែមិថុនា Yue Yueត្រូវទទួលការវះកាត់យកដុំសាច់ចេញពីខួរក្បាល ទើបនាងផ្តាំផ្ញើរទៅឪពុកម្តាយថា៖ " ប្រសិនបើខ្ញុំត្រូវស្លាប់នៅទីនេះ! តើអ្នកអាចដាក់ឈ្មោះខ្ញុំអោយប្អូនបន្ទាប់បានទេ? ព្រោះខ្ញុំបារម្មណ៍ខ្លាចអ្នកភ្លេចឈ្មោះរបស់ខ្ញុំ! ។ "
ឪពុកម្តាយYue Yueសន្យាថានិងប្រគល់លុយនៅសល់ពីថ្លៃព្យាបាលទៅម្ចាស់ជំនួយវិញបន្ទាប់ពីនាងបានជាសះស្បើយ។ តែជាអកុសលក្រោយការវះកាត់ Yue Yueគេងរហូតនិងមិនក្រោកឡើងទេ ហើយពាក្យសម្តីផ្តែផ្តាំចុងក្រោយរបស់នាងបានធ្វើអោយឪពុកម្តាយនិងមនុស្សជុំវិញពិភពលោកមានអារម្មណ៍ខ្លោចផ្សាជាពន់ពេក។ ពីរថ្ងៃក្រោយសពYue Yueត្រូវយកទៅបញ្ចុះនៅស្រុកកំណើត។
ដោយធ្លាប់សន្យានិងYue Yueថានិងប្រគល់លុយទៅម្ចាស់ជំនួយវិញក្រោយពេលនាងជាសះស្បើយ។ ឪពុកYue Yueក៏ចាប់ផ្តើមជូនលុយដែលនៅសល់ទៅម្ចាស់ជំនួយវិញ តែវាមានភាពលំបាកបន្តិចព្រោះគាត់មិនបានកត់ឈ្មោះនិងចំនួនលុយបរិច្ចាគពីមុនមកអោយបានត្រឹមត្រូវ។ ទោះជាយ៉ាងនេះក្តីក៏ម្ចាស់ជំនួយជាច្រើនបដិសេធមិនទទួលយកវិញដែរ។ ប៉ុន្តែឪពុកYue Yueនៅតែទទូចអោយម្ចាស់ជំនួយទទួលយកលុយនោះវិញព្រោះគាត់បានសន្យានិងYue Yueរួចហើយក្នុងរឿងនេះ។
ម្ចាស់ជំនួយតាមបណ្តាញអ៊ីនធឺណិតជាច្រើនមិនជឿថាYue Yueត្រូវស្លាប់នោះទេ! ពួកគេបានបន្ទោសខ្លួនឯងថានេះមកពីពួកគេចូលរួមបរិច្ចាគលុយតិចពេកទើបបានជាYue Yueត្រូវស្លាប់បែបនេះ។ អ្នកនិយមប្រើអ៊ីនធឺណិតជាច្រើនស្រក់ទឹកភ្នែកពេលបានដឹងដំណឹងថាYue Yueបានស្លាប់៕ អត្ថបទ៖ Khmer5 News
COMMENTS