បរទេស៖ ក្រុមហ៊ុន Audi បានសុំទោសជាសាធារណៈព្រោះមានមតិរិះគន់ជាច្រើនចំពោះការផ្សាយពាណិជ្ជកម្មរថយន្តថ្មីរបស់ខ្លួនដែលប្រៀបធៀបកូនក្រមុំទៅនិងការទិ...
បរទេស៖ ក្រុមហ៊ុន Audi បានសុំទោសជាសាធារណៈព្រោះមានមតិរិះគន់ជាច្រើនចំពោះការផ្សាយពាណិជ្ជកម្មរថយន្តថ្មីរបស់ខ្លួនដែលប្រៀបធៀបកូនក្រមុំទៅនិងការទិញឬប្រើប្រាស់រថយន្ត។
តាមរយៈវីដេអូខ្លីរយៈពេល ៣៤វិនាទី ដែលកូនកំលោះកូនក្រមុំកំពុងសច្ចាយកគ្នាជាប្តីប្រពន្ធស្រាប់តែម្តាយកូនកំលោះស្ទុះចេញមកទាំងកណ្តាលពិធីមកត្រួតពិនិត្យកូនប្រសារស្រី។ ស្ត្រីចំណាស់ឆែកមើល ភ្នែក ច្រមុះ ត្រចៀក មាត់កូនក្រមុំដូចជាមេគោអញ្ចឹង។ ពិតជាស្អាតបាតអាចទទួលយកបាន គាត់លើកដៃជាសញ្ញាថា OK រួចហើយទើបគាត់នឹកឃើញថាភ្លេចបានឆែកមើលដើមទ្រូងកូនក្រមុំទៀត។ នៅចុងបញ្ចប់នៃវីដេអូពាណិជ្ជកម្មនេះក៏មានរូបភាពរថយន្តAudiបើកបរតាមបណ្តោយផ្លូវជាមួយនិងសំដីរលើកឡើងថា៖ "ការសម្រេចចិត្តដ៏សំខាន់ត្រូវតែប្រុងប្រយ័ត្នបែបនេះ។ "
វីដេអូ៖
ក្រុមអ្នកនិយមប្រើអ៊ីនធឺណិតក្នុងប្រទេសចិនយល់ថាការផ្សាយពាណិជ្ជកម្មនេះមានភាពមិនសមរម្យជាខ្លាំង និងបង្កប់ដោយភាពរើសអើង។ ពួកគេឆ្ងល់ថាក្រុមហ៊ុនអន្តរជាតិល្បីយ៉ាងនេះ ម៉េចក៏ផលិតការផ្សាយពាណិជ្ជកម្មបែបនេះទៅវិញ?
ចំណែកក្រុមហ៊ុនAudiបានថ្លែងជាសាធារណៈអំពីការស្តាយក្រោយជាខ្លាំងចំពោះវីដេអូផ្សាយពាណិជ្ជកម្មនេះដែលបានចាក់ផ្សាយក្នុងប្រទេសចិន។ គួរបញ្ជាក់ថាក្រុមហ៊ុនផលិតរថយន្តAudiគឺជាក្រុមហ៊ុនរបស់អាឡឺម៉ង់ហើយក៏ជាផ្នែកមួយនៃក្រុមហ៊ុនVolkswagenដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតក្នុងពិភពលោក៕ អត្ថបទ៖ Khmer5 News
COMMENTS