បរទេស៖ ការអប់រំមិនមែនជារឿងងាយស្រួលនោះទេ តែវាក៏មិនអត់តម្លៃនោះដែរ។ កូនសិស្សដែលរៀននៅសាលារដ្ឋមិនត្រូវបានបង់ថ្លៃសាលានោះទេ ប៉ុន្តែក៏មានកូនសិស្ស...
បរទេស៖ ការអប់រំមិនមែនជារឿងងាយស្រួលនោះទេ តែវាក៏មិនអត់តម្លៃនោះដែរ។ កូនសិស្សដែលរៀននៅសាលារដ្ឋមិនត្រូវបានបង់ថ្លៃសាលានោះទេ ប៉ុន្តែក៏មានកូនសិស្សមួយចំនួនបោះបង់ការសិក្សាព្រោះតែខ្វះជំនួយពីឪពុកម្តាយ។
ខណៈក្មេងដែលមានអាយុស្របាលនិងកុមារាម្នាក់នេះតែងសុំលុយពីឪពុកម្តាយ តែKervy James Villarejoជាសិស្សរៀនថ្នាក់ទីប្រាំសម្រេចចិត្តនិងធ្វើអ្វីម៉្យាងដើម្បីបានលុយរៀនសូត្រ។ គេជាសិស្សរៀនថ្នាក់ទីប្រាំនៅសាលាបឋមសិក្សាJose Catolicoក្នុងក្រុងGeneral Santos ភាគខាងត្បូងប្រទេសហ្វីលីពីន។
អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ឈ្មោះChriszel Singo Vicenteនិយាយថា៖ " ក្មេងប្រុសបានដើរចូលការិយាល័យក្នុងសាលារបស់ខ្លួនហើយសួរបុគ្គលិកក្នុងការិយាល័យថា តើពួកគេមានត្រូវការអ្នកសម្អាតការិយាល័យឬទេ? Kervyចង់រកលុយខ្លះដើម្បីទំនុកបំរុងការសិក្សារបស់ខ្លួន។ "
បុគ្គលិកធ្វើការក្នុងការិយាល័យមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះក្មេងប្រុសដ៏ក្លាហានម្នាក់នេះ។ ពួកគេបានធ្វើការសម្ភាសក្មេងប្រុសខ្លះៗមុននិងអនុញ្ញាតអោយធ្វើការភ្លាមៗ៕ អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ៖
COMMENTS