បរទេស៖ គូស្នេហ៍ជនជាតិកូរ៉េមួយគូមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពិនិត្យឃើញភ្លើងបៃតងចេញពីឧបករណ៍ការពារអគ្គីភ័យ ដែលត្រូវបានបំពាក់លើពិដាន ន...
បរទេស៖ គូស្នេហ៍ជនជាតិកូរ៉េមួយគូមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពិនិត្យឃើញភ្លើងបៃតងចេញពីឧបករណ៍ការពារអគ្គីភ័យ ដែលត្រូវបានបំពាក់លើពិដាន នៅក្នុងផ្ទះលំហែដែលពួកគេជួលស្នាក់នៅកំសាន្តក្នុងប្រទេសជប៉ុន។
សាពត៌មាន The Korea Herald អោយដឹងថា៖ " សូម្បីតែនៅក្នុងប្រអប់ប្រកាសអាសន្នអគ្គីភ័យក៏មានបង្កប់កាមេរ៉ាដែរ។ ដោយឃើញសភាពបែបនេះ ទើបពួកគេសម្រេចចិត្តរៀបរាប់រឿងរាវទាំងនេះ និងព្រមទាំងបានបង្ហោះចូលបណ្តាញសង្គមអោយសាធារណៈជនបានដឹងទៀតផង។ មើលទៅ វាហាក់ដូចជាប្រអប់ស្រូបផ្សែងក្លែងក្លាយអញ្ចឹង វាត្រូវបានគេដាក់នៅជ្រុងម្ខាងនៃបន្ទប់ ហើយបាញ់ឆ្ពោះទៅចាប់យករូបភាព និងសកម្មភាពលើគ្រែតែម្តង។ "
ពួកគេសម្គាល់ឃើញភ្លើងបៃតងចម្លែកចេញពីឧបករណ៍នោះ ខណៈរៀបនិងដេកទៅហើយ។ វាពិតជាឆ្កួតពេកហើយដែលចង់តាមដានពីសកម្មភាពលើគ្រែរបស់ពួកគេ។ រឿងនេះបានក្លាយជាសុបិនអាក្រក់ចំពោះគូស្នេហ៍ទាំងឡាយដែលធ្លាប់ជួលផ្ទះលំហែរបែបស្ងប់ស្ងាត់ប្រភេទនេះ។ បន្ទាប់ពីរុះរើឧបករណ៍នោះចេញ ពួកគេរកឃើញ Memory Card នៅខាងក្នុងដែលមានផ្ទុកវីដេអូសកម្មភាពទាំងឡាយដែលធ្វើកន្លងមក។
បុរសជាប្តីនិយាយថា៖ " សំណាងដែរ! យប់នោះយើងមិនបានធ្វើសកម្មភាពអ្វីទេ គឺយើងគ្រាន់តែគេងធម្មតា។ ប៉ុន្តែកាលពីមុនយើងធ្លាប់ជួលផ្ទះនេះសម្រាកលំហែកាយកាលពីដំណើរកំសាន្តលើកដំបូង។"
តាមរយៈស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសជប៉ុន ប្តីប្រពន្ធទាំងពីរមានសិទ្ធដាក់ពាក្យបណ្តឹងទៅប៉ូលីសអំពីករណីនេះ។ មន្ត្រីស្ថានទូតក៏បានទៅផ្តល់ពត៌មានលម្អិតបន្ថែមនៅប៉ុស្តិ៍ប៉ូលីសពាក់ព័ន្ធនិងប្តីប្រពន្ធមួយគូនេះ។ នេះជាករណីមួយដែលធ្វើអោយក្រុមប៉ូលីសត្រូវបន្ថែមការយកចិត្តទុកដាក់ត្រួតពិនិត្យចំពោះផ្ទះលំហែដ៏ទៃទៀត។ ករណីនេះជាការរំលោភលើឯកជនភាពរបស់អ្នកទេសចរជាខ្លាំង។ ហើយវាបានធ្វើអោយអ្នកទេសចរទាំងឡាយមានអារម្មណ៍មិនទុកចិត្តចំពោះផ្ទះលំហែ៕ អត្ថបទ៖ Khmer5 News អត្ថបទ៖ ប្រែសម្រួល៖ លី
ប្រភព/ឯកសារយោង៖ Nextshark
COMMENTS