ចិន៖ ក្មេងស្រីម្នាក់អាយុ២ឆ្នាំធ្លាក់ពីលើអាផាតមឹនជាន់ទី១៨ ក្នុងក្រុងChangsha ប្រទេសចិន ចំណែកសាកសពនាងត្រូវបានរកឃើញនៅជាន់ទី២។ គេយល់ថាដើមហេតុ...
ចិន៖ ក្មេងស្រីម្នាក់អាយុ២ឆ្នាំធ្លាក់ពីលើអាផាតមឹនជាន់ទី១៨ ក្នុងក្រុងChangsha ប្រទេសចិន ចំណែកសាកសពនាងត្រូវបានរកឃើញនៅជាន់ទី២។ គេយល់ថាដើមហេតុនៃរឿងនេះបណ្តាលមកពីក្មេងប្រុសម្នាក់អាយុ៥ឆ្នាំដែលជិះជណ្តើរយន្តជាមួយគ្នា លេងសើចជាមួយនាង។
ហេតុការណ៍ដ៏គួរអោយតក់ស្លុតនេះកើតឡើងកាលពីថ្ងៃទី០៣ខែកក្កដា។ ក្មេងស្រីរងគ្រោះឈ្មោះ LiLi បានចេញពីក្នុងជណ្តើរយន្តជាមួយនិងក្មេងប្រុសស្រីពីរនាក់ទៀត ប៉ុន្តែក្រោយមកនាងត្រូវក្មេងប្រុសនោះចាប់យកទៅដាក់ក្នុងជណ្តើរយន្តម្តងទៀត រហូតដល់ជាន់ទី១៨តែម្តង។ ក្មេងស្រីតូចព្យាយាមទះទ្វារចង់ចេញក្រៅ ហើយពេលទ្វាររបើក LiLi ក៏ដើរចេញតែម្តង។ នេះជារូបភាពដែលគេបានឃើញនាងជាលើកចុងក្រោយ។
គេជឿថា LiLi ធ្លាក់ពីលើអគារជាន់ទី១៨ ព្រោះទីនោះគ្មានរបាំងបង្កាន់ដៃការពារឡើយ ហើយគេក៏រកឃើញដានជើងនាងនៅក្បែរកន្លែងនោះទៀតផង។ សព LiLi ត្រូវបានគេរកឃើញនៅក្បែរគំនរសម្រាមជាន់ទីពីរ។ អ្នកជិតខាងបានដុតទានជុំវិញកន្លែង LiLi ដេកស្លាប់ដើម្បីបង្ហាញពីក្តីស្រលាញ់និងអាណិតអាសូរ។
គេមិនច្បាស់ថាក្មេងទាំងបីនាក់ជាសាច់ញាតិនិងគ្នាឬយ៉ាងណានោះទេ។ ហើយគេក៏មិនដឹងថាឪពុកម្តាយក្មេងប្រុសចេញមុខទទួលខុសត្រូវចំពោះរឿងនេះឬក៏អត់នោះទេ៕ អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ៖
COMMENTS